ស្ងោរជ្រក់​ត្រី​កា​ម៉ុង​

483
ចែករម្លែក

+ ​គ្រឿងផ្សំ​
– ​ត្រី​កា​ម៉ុង ៣​ក្បាល​
– ​ខ្ទឹមក្រហម ៣​មើម​
– ​គល់​ស្លឹកគ្រៃ ២​គល់​
– ​ម្ទេស​អាចម៍សត្វ ១០​គ្រាប់​
– ​គល់​ជីរវ៉ាន់ស៊ុយ​១
– ​ស្លឹក​ក្រូចសើច ៧​សន្លឹក​
– ​រំដេង ១​ដុំ​
– ​ក្រូចឆ្មារ ១​ផ្លែ​
– ​ជីរវ៉ាន់ស៊ុយ​
– ​ជីររណា​
– ​ក្ដិ​ប​ស្វាយ ១​ផ្លែ​
– ​ទឹកត្រី ១​ស្លាបព្រា​បាយ​
– ​ស្ករស ១​ស្លាបព្រា​បាយ​
– ​អំបិល ១​ស្លាបព្រា​កាហ្វេ​

+ ​វិធី​ធ្វើ​
– ​ដំគល់​ស្លឹកគ្រៃ ម្ទេស ខ្ទឹមក្រហម គល់​ជីរវ៉ាន់ស៊ុយ​ឲ្យ​បែក​តិចៗ រួច​ហាន់​ជីររណា ហែក​ស្លឹក​ក្រូច​ជា​ពីរៗ ចិត​ក្ដិ​ប​ស្វាយ​ជា​ចំណិតៗ ហាន់​រំដេង រួច​ដាក់​ដាំទឹក​ឲ្យ​ពុះ​បង់ គ្រឿង​ទាំងអស់នេះ​ចូល បន្ទាប់មក​ដាក់​ត្រី​ចូល បង់​ស្ករស អំបិល ទឹកត្រី ទុក​ឲ្យ​ពុះ​ឆ្អិន​ត្រី ទើប​ច្របាច់​ក្រូចឆ្មារ និង​ហាន់​ជីរវ៉ាន់ស៊ុយ​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​: Zomx and foods