ស្ងោរជ្រក់​ត្រី​កា​ម៉ុង​

3293
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី​កា​ម៉ុង ៣ ក្បាល​
– គល់​ស្លឹកគ្រៃ ៤​គល់​
– រំដេង ១​ដុំ​បន្តិច​
– ស្លឹក​ក្រូច ៥​សន្លឹក​
– ខ្ទឹមក្រហម ២​មើម​
– ផ្សិត ២​ខាំ​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ទឹ​ក្រូចឆ្មារ ២​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ម្ទេស​ស្រស់ និង​ម្ទេស​ក្រៀម ៧​គ្រាប់​
– ជី​នាងវង​
– ជីរ​ណា​

+ វិធី​ធ្វើ​
– ដាក់​ដាំទឹក​ល្មម​មួយ​សម្ល​ពេល​ទឹក​ពុះ ហាន់​រំដេង ដំគល់​ស្លឹកគ្រៃ​ឲ្យ​បែកៗ ហាន់​ខ្ទឹមក្រហម ជា​ដុំៗ ហែក​ស្លឹក​ក្រូច​ដាក់ចូល បន្ទាប់មក​ដាក់​ផ្សិត បង់អំបិល សឹម​កាត់​ត្រី​ជា​កង់​ដាក់ចូល ទុក​ឲ្យ​ពុះ (​បើ​មាន​ពពុះ​ដួស​ចេញ​) ដាក់​ម្ទេស​ស្រស់ និង​ម្ទេស​ក្រៀម​ចូល ដាក់​ទឹកត្រី ស្ករស ទឹកក្រូច​ឆ្មារ​កូរ​ឲ្យ​សព្វ រួច​ដាក់​ជី​នាងវង និង​ហាន់​ជី​រណា​ដាក់ចូល រួច​ជាការ​ស្រេច ៕ ប្រភព​: Yingworldfood​

#