ស្ងោរជ្រក់​ភ្លៅ​មាន់​

490

+ គ្រឿងផ្សំ​
– ​ភ្លៅ​មាន់ ៥​ភ្លៅ​
– ​គល់ ជី​វ៉ាន់ស៊ុយ​
– ​អំបិល ២​ស្លាបព្រា​កាហ្វេ​
– ​ការ៉ុត ១​មើម​
– ​ដំឡូងបារាំង ១​មើម​
– ​ខ្ទឹមបារាំង ១​មើម​
– ​ប៉េងប៉ោះ ២​ផ្លែ​
– ​ក្រូចឆ្មារ ១​ផ្លែ​
– ​ទឹកត្រី ១​ស្លាបព្រា​បាយ​កន្លះ​
– ​ស្ករស ១/២​ស្លាបព្រា​កាហ្វេ​
– ​ម្ទេស​ក្រៀម ២​ផ្លែ​
– ​ម្ទេស​អាចម៍សត្វ ១៥​ផ្លែ​
– ​ជីររណា​
– ​ខ្ទឹម​បំពង​

+ ​វិធី​ធ្វើ​
– ​ដាក់​ដាំទឹក​ឲ្យ​ពុះ​រួច​បង់អំបិល និង​គល់​ជីរវ៉ាន់ស៊ុយ បន្ទាប់មក​ដាក់​ភ្លៅ​មាន់​ចូល​ទុក​ឲ្យ​ពុះ (​បើ​មាន​ពពុះ​ដួស​ចេញ​) រួច​ហាន់ ដំឡូងបារាំង ខ្ទឹមបារាំង ការ៉ុត ប៉េងប៉ោះ​ដាក់ចូល​ទុក​ឲ្យ ផុយ បន្តិច​សឹម​ហាន់​ខ្ទឹមបារាំង​ដាក់​តាម​ក្រោយ​ទុក​ឲ្យ​ពុះ​រយៈពេល​១៥​នាទី​ឆ្អិនបន្លែ ​ឆ្អិន​សាច់​បិទ​ភ្លើងចង្ក្រាន
– ​បន្ទាប់មក​លាយ​ទឹកត្រី ម្ទេស​អាចម៍សត្វ ស្ករស និង​ក្រូចឆ្មារ​ក្នុង​ចានគោម​មួយ​រួច​ដួស សម្ល​ដាក់​កូរ​ឲ្យ​សព្វ​ ហាន់​ជីររណា ហាន់​ម្ទេស​ក្រៀម និង​រោយ​ខ្ទឹម​បំពង​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna_mint​