ស្ងោរជ្រក់​មាន់​

1881

+ គ្រឿងផ្សំ​
– មាន់ ១​ក្បាល​
– ផ្សិត​អំបោះ ២​ខាំ​
– រំដេង ១​ដុំ​តូច​ល្មម​
– ស្លឹក​ក្រូច ៥​សន្លឹក​
– គល់​ស្លឹកគ្រៃ ២​គល់​
– បង្គា​ក្រៀម យ៉ា​ហេ ១​កន្លះ​
– អំពិល​ទុំ ២​គួរ​
– ដុំ​ស៊ុប​ខ្នរ ១​ដុំ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ម្ទេស​ស្រស់ ៥​គ្រាប់​
– ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​បាយ​កន្លះ​
– ជីរ​ណា​

+ វិធី​ធ្វើ​
– ដាក់​ដាំទឹក​ឲ្យ​ពុះ សឹម​បង់​រំដេង គល់​ស្លឹកគ្រៃ ដុំ​ស៊ុប​ខ្នរ អំពិល​ទុំ បង្គា​ក្រៀម យ៉ា​ហេ រួច​ទុក​ឲ្យ​ពុះ​ម្ដងទៀត​កាប់​មាន់​ជា​ដុំៗ​ដាក់ចូល រម្ងាស់​វា​រយៈពេល​២០​នាទី ទើប​ដាក់​ផ្សិត ស្លឹក​ក្រូច និង​បុក​ម្ទេស​ឲ្យ​ម៉ត់​ដាក់ចូល បន្ទាប់មក​ដាក់​គ្រឿង​ទឹកត្រី ស្ករស ទឹកក្រូច​ឆ្មារ រួច​កូរ​ឲ្យ​សព្វ និង​ទុក​ឲ្យ​ពុះ​ឆ្អិន​ផ្សិត​បិទ​ភ្លើងចង្ក្រាន ហាន់​ជីរ​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​: Food by Book​