ស្ងោរ​ម្រះ​

2136
ចែករម្លែក

+ គ្រឿងផ្សំ​
– ​ម្រះ ១​ផ្លែ​ធំ​ល្មម​
– ​សាច់ជ្រូក​ចិញ្ច្រាំ
– ​ខ្ទឹមស ៤​កំពឹស​
– ​ឫស​ជីរវ៉ាន់ស៊ុយ​
– ​ម្រេចខ្មៅ ១​ស្លាបព្រា​កាហ្វេ​
– ​ស្ករដូង ១/៣​ស្លាបព្រា​បាយ​
– ​ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ​
– ​ទឹក​ស៊ុប ១​លីត្រ​កន្លះ​
– ​ខ្ទឹម​បំពង​ ១ស្លាបព្រាបាយ

+ ​វិធី​ធ្វើ​
– ​ហាន់​ម្រះ​ជា​កង់ៗ ឆ្កៀល​ស្នូល​ចេញរួច​ដាក់​លាង​ទឹក​ឲ្យ​ស្អាត​ដាក់​ត្រាំ​ទឹកអំបិល​រយៈពេល​៣០​នាទី
– ​បុក​ខ្ទឹមស ឫស​ជីរវ៉ាន់ស៊ុយ ម្រេចខ្មៅ ឲ្យ​ម៉ត់ រួច​ដាក់​ប្រឡាក់​ជាមួយ​សាច់​ចិញ្ច្រាំ និង​ចាក់​ទឹកស៊ីអ៊ីវ​១​ស្លាបព្រា​បាយ​ហាន់​ស្លឹក​ខ្ទឹម​ដាក់​ច្របល់​ឲ្យ​សព្វ​សាច់​ចិញ្ច្រាំ​រួច​យក ទៅ​ញាត់​ក្នុង​ម្រះ បន្ទាប់មក​យក​ម្រះ​ញាត់​សាច់​ដាក់​ចំ​ហុយ​ឲ្យ​ឆ្អិន​សាច់​ល្មម​រួច​លើក​ចេញ​
– ​ដាក់​ដាំទឹក​ស៊ុប​ឲ្យ​ពុះ និង​ដាក់​ស្ករត្នោត ទឹកស៊ីអ៊ីវ​១​ស្លាបព្រា​បាយ​ចូលក្នុង​ទឹក​ស៊ុប រួច​ដាក់​ម្រះ​ចំ​ហ៊ុយ​ចូល​ទុក​ឲ្យ​ពុះ​ឆ្អិន​បន្លែ​និង​សាច់ បិទ​ភ្លើងចង្ក្រាន​បង់​ខ្ទឹម​បំពង​ចូល​រួច​ជាការ​ស្រេច ៕ ប្រភព​: food.barnbarn