ស្ងោរ​ស្ពៃជ្រក់​

1881
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់ជ្រូក ៤​ខាំ (​សាច់​ភ្លៅ​)
– ស្ពៃជ្រក់ ៣​ខាំ​
– ផ្សិត​ខ្មៅ ២​ខាំ​
– ខ្ទឹមស ៣​កំពឹស​
– ម្រេច ១​ស្លាបព្រា​កាហ្វេ​
– ដុំ​ស៊ុប​ខ្នរ ១​ដុំ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ជីរវ៉ាន់ស៊ុយ​

+ វិធី​ធ្វើ​
– ហាន់សាច់​ជ្រូក​ជា​បន្ទះ​ធំៗ​ល្មម​, ត្រាំ​ផ្សិត​ហាន់​ជា​ពីរៗ​, ហាន់​ស្ពៃជ្រក់​ខ្លីៗ​ល្មម​
– ដាក់​ដាំទឹក​រួច​បង់​ខ្ទឹមស និង​ម្រេច ពេល​ទឹក​ពុះ ទើប​ដាក់​សាច់ជ្រូក​ចូល និង​ដាក់​ស្ពៃជ្រក់ ផ្សិត ដុំ​ស៊ុប​ខ្នរ​ទុក​ឲ្យ​ពុះ​ម្ដងទៀត​ដាក់​ទឹកស៊ីអ៊ីវ​ចូល បង់​ជីរវ៉ាន់ស៊ុយ​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​