ស្ងោរ​ស្ពៃបូកគោ​

2356
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ
– ស្ពៃបូកគោ កន្លះ​ដើម
– ឆ្អឹង​ជ្រូក កន្លះ​គីឡូ
– សាច់ជ្រូក ៣​ខាំ
– ថ្លើម​ជ្រូក ៣​ខាំ
– ស្បែក​ជ្រូក​បំពង ១​បន្ទះ
– ការ៉ុត ១​ផ្លែ
– ស្ករស ១​ស្លាបព្រា​បាយ​កន្លះ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប ១​ស្លាបព្រា​បាយ
– អំបិល បន្តិច​
– ប៊ីចេង ១​ចុង​ស្លាបព្រា​បាយ​
– បង្គា​ក្រៀម យេ​ហឺ កន្លះ​ខាំ​

+ វិធី​ធ្វើ
– ដំបូង​ស្ពៃបូកគោ​កាត់​ជា​កង់ៗ សាច់ជ្រូក ថ្លឹ​ម​ជ្រូក​ត្រូវ​ហាន់​ជា​បន្ទះ ស្បែក​ជ្រូក​ត្រាំ​ទឹក ឲ្យ​រីក រួច​កាត់​ជា​បន្ទះ ការ៉ុត​ហាន់​ស្តើងៗ​។
– ដាក់​ឆ្នាំង​ឲ្យ​ក្ដៅ​បន្តិច​សឹម​ដាក់​ប្រេងឆា​ចូល រួច​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​លីង​ឲ្យ​ឈ្ងុយ​បន្តិច ដាក់​ស្បែក​ជ្រូក បង្គា​ក្រៀម យេ​ហឺ សាច់ជ្រូក ឆ្អឹង​ជ្រូក ថ្លើម​ជ្រូក កូរ​បន្តិច​រួច​ចាក់​ទឹកត្រី ស្ករស ម្សៅ​ស៊ុប ប៊ីចេង អំបិល រួច​កូរ​ច្របល់​ឲ្យ​សព្វ​ល្អ បន្ទាប់មក​ចាក់ទឹក​ឲ្យ​លិច​សាច់​ទុក​ឲ្យ​ពុះ​ត្រូវ រំងាស់​កន្លះ​ម៉ោង ឲ្យ​ផុយ​ឆ្អិន​សាច់ រួច​ដាក់ ស្ពៃបូកគោ ការ៉ុត ទុក​រយៈពេល ១២​នាទី ដើម្បី​ឲ្យ​បន្លែ​ផុយ​បន្តិច ហាន់​ស្លឹក​ខ្ទឹម​រោយ​ពីលើ​រួច​ជាកា​ស្រេច ៕ ប្រភព​: Housewife​