ស្ងោ​រផ្សិត​ម្ជុល​

361
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់ជ្រូក​ចិញ្ច្រាំ​៤​ខាំ​
– ស៊ុត ២​គ្រាប់​
– ផ្សិត​ម្ជុល​២​ខាំ​
– ប្រេងដូង ២​ស្លាបព្រា​កាហ្វេ​
– ប្រេង​អូ​លីវ ១​ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– អំបិល
– ម្សៅ​ស៊ុប​ខ្នរ កន្លះ​ស្លាបព្រា​កាហ្វេ​
– ឫស​ជីរវ៉ាន់ស៊ុយ​
– ជី​ភ្លៅកង្កែប​
– ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​
– ស្លឹក​ខ្ទឹម​

+ វិធី​ធ្វើ​
– សាច់ជ្រូក​ចិញ្ច្រាំ​លាយ​គ្រឿង​ជាមួយ​ម្សៅ​ស៊ុប​ខ្នរ អំបិល​បន្តិច និង​ទឹក​ធម្មតា​បន្តិច​ច្របល់​ឲ្យ សព្វ​គ្រឿង រួច​មូរ​វា​ដុំៗ​ទុក​មួយអន្លើ​
– ដាក់​ប្រេងដូង​បន្តិច​ចូល​ខ្ទះ គោះ​ស៊ុត​តប់​ឲ្យ​បែក រួច​ដាក់​ចៀន​ឲ្យ​ឆ្អិន បន្ទាប់មក​កាត់​វា​ជា​ដុំៗ ធំ​ល្មម ចាក់ទឹក​ធម្មតា​ចូល​កន្លះ​ខ្ទះ បង់​ឫស​ជី​វ៉ាន់ស៊ុយ និង​ម្រេច​ពេល​ទឹក​ពុះ​ដាក់​សាច់ជ្រូក​ចូល នៅពេល​សាច់ជ្រូក​ជិត​ឆ្អិន​ដាក់​ផ្សិត​ម្ជុល​ចូល ដាក់​ទឹកស៊ីអ៊ីវ អំបិល​បន្តិច រួច​ហាន់​ជី​ភ្លៅកង្កែប និង​ស្លឹក​ខ្ទឹម​ចូល បន្ទាប់មក​បន្ថែម​ប្រេង​អូ​លីវ​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying Worl Food