ស្ដាប់​រាស្ដ្រ​ថា “​ឈ្មួញ​បំផ្លាញ​សោភ័ណភាព​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈ​អាជ្ញាធរ​ខណ្ឌមានជ័យ អសមត្ថភាព​ទប់ស្កាត់​”

1010
ចែករម្លែក

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​សង្កេតឃើញថា មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ផ្លូវ ៦០​ម៉ែត្រ នាពេល​បច្ចុប្បន្ននេះ មានការ​រីកចម្រើន និង​អភិវឌ្ឍន៍ គួរឱ្យកត់សម្គាល់ ដោយសារ​មាន​សំណង់ ឬ​អគារ​យ៉ាងច្រើន​កុះករ​កើតឡើង​អម​សងខាង​ផ្លូវ​។

​ប៉ុន្តែ​ចំណុច​សំខាន់​មួយ ដែល​ប្រជាពលរដ្ឋ​មើលឃើញថា អាជ្ញាធរ​ខណ្ឌមានជ័យ ហាក់​អសមត្ថភាព​ក្នុងការ​ទប់ស្កាត់​នោះ គឺ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ដី ដឹក​ខ្សាច់ ដើម្បី​ផ្គត់ផ្គង់​លំនៅឋាន ឬ​អគារ ផ្សេងៗ បាននិងកំពុង​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព ផ្លូវ ៦០​ម៉ែត្រ​នេះ​។

​ជិះ​ឆ្លង កាត់ ផ្លូវ ដ៏ ធំ ទូលំទូលាយ នេះ គឺ នឹង ឃេ​ី​ញ ដី ខ្សាច់ ធ្លាក់ ពេញ ផ្លូវ ដោយ សារ តែ ក្រុម ឈ្មួញ ដឹក មិនមាន លក្ខណៈ បច្ចេកទេស ត្រឹមត្រូវ ពោលគឺ ដឹក ហៀរ កក្លាក់ ធ្លាក់ ដី ពេញ ផ្លូវ ដែល នាំ ឱ្យ បាត់បង់ សោភ័ណភាព ផ្លូវ ដ៏ ល្អ មួយ​នេះ ដែល ប្រសិទ្ធ​នាម ថា​”​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន ឬ ផ្លូវ ៦០​ម៉ែត្រ “​។

​ទន្ទឹម នេះ ប្រជាពលរដ្ឋ ក៏ ឃេ​ី​ញ អាជ្ញាធរ បាន ទប់ ស្កាត់ ឬ ហាមឃាត់ ផងដែរ ។ ប៉ុន្តែ ចំណាត់ ការ នេះ ហាក់ គ្មាន ប្រសិទ្ធភាព ព្រោះ បាន អប់រំ ពេល ព្រឹក , ពេល រសៀល ដឹក ផ្គេ​ី​ន ដដែល ។

​ប្រជាពលរដ្ឋ សង្ឃឹម ថា អាជ្ញាធរ នឹង ជំរុញ វិធានការ ឱ្យ មាន ប្រសិទ្ធភាព ជាង នេះ ដើម្បី ថែរក្សា មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ នៅ តែ មាន ភាព ល្អប្រសើរ​៕ ល​

#