ស្ដេច​បក្សី​ហោះ​លឿន​បំផុត​លើ​ផែនដី​បង្អួត​សាច់ដុំ​ធំៗ​

202
ចែករម្លែក

ស្ទាំង​មួយ​ក្បាល​បាន​ប្រឹង​ចំកោង​ស្លាប​ដាក់​កាមេរ៉ា​មើលទៅ​ហាក់ដូច​មាន​សាច់ដុំ​ធំៗ​ស្ទើរ មិនគួរ​ឱ្យ​ជឿ ប៉ុន្តែ​ទោះជា​យ៉ាងណា នោះ​គ្រាន់តែ​ជា​រោម​ប៉ោង​របស់​វា​ប៉ុណ្ណោះ​។​

​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ​ត្រូវ​អ្នក​ថតរូប​ឈ្មោះ ស្រ៊ី​នី​វ៉ាស (Srinivas) វ័យ ៣២ ឆ្នាំ​ថត​បាន​នៅ​បឹង អូស្មាន់ សា​ហ្គា (Osman Sagar Lake) ក្នុង​រដ្ឋ​ហ៊ី​ដេ​រ៉ា​បាដ (Hyderabad) ប្រទេស​ឥណ្ឌា កាលពីពេល​ថ្មីៗ​នេះ​។

​អ្នក​ថតរូប​ដែលជា​មេ​ចុងភៅ និង​គ្រូបង្រៀន​នៅ​មហាវិទ្យាល័យ​រូបនេះ​និយាយថា បក្សី​នេះ សម្លឹង​ដាក់​កាមេរ៉ា​របស់គាត់​ហាក់​ចង់​បង្អួត​សាច់ដុំ​ធំៗ​របស់​វា បន្ទាប់ពី​ត្របាក់​លេប​ចំណី​រួច​។ គាត់​និយាយទៀតថា គាត់​មកកាន់​បឹង​នេះ​ជា​ញឹកញាប់ ហើយ​ថត​បាន​សត្វ ២៨៣ ប្រភេទ ទុកជា​ឯកសារ​។

​សូមបញ្ជាក់ថា ស្ទាំង​ជាប់​ឈ្មោះ​ជា​បក្សី​ហោះ​លឿន​បំផុត​លើ​ភពផែនដី ដោយ​អាច​ហោះ​បាន ល្បឿន​រហូតដល់​ទៅ ៣៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕ ប្រែ​សម្រួលៈ ខុម