​ក្រមុំចាស់​អាយុ​ជិត​៧០​ឆ្នាំ​ចងក​សម្លាប់ខ្លួន បន្សល់​សំបុត្រ​មួយច្បាប់

1165
ចែករម្លែក

ភ្នំពេញៈ លោកយាយ​ជិត​៧០​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន ដោយ​យក​ក្រមា​ចងភ្ជាប់​ទៅនឹង​ដែក​គ្រោងទ្វារ​ចូល​បន្ទប់ដេក ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​។ ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​​ម៉ោងជាង​៨ ​ព្រឹក ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្ទះ​លេខ​១៤៧២  ភូមិខ​(១) សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​។​អត្តឃាត​ជន​ឈ្មោះ កែវ វណ្ណ​នី អាយុ​៦៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​

​ប្រភពព័ត៌មាន​ពី​ក្មួយ​ស្រី​របស់​ជនរងគ្រោះ បានឱ្យដឹងថា ម្តាយមីង​របស់គាត់​ស្នាក់​នៅផ្ទះ​នោះ​តែម្នាក់ឯង ហើយ​ជា​រៀងរាល់ថ្ងៃ នៅពេល​ព្រឹក​ម៉ោង ៦-៧ គាត់​តែងតែ​ទៅ​ហូបបាយ​ផ្ទះ​របស់គាត់​ដែល​នៅក្បែរនោះ។ ក៏ប៉ុន្តែ​នៅ​ព្រឹក​កើតហេតុ មិនឃើញ​ម្តាយមីង​មក​ហូបបាយ​ព្រឹក​ដូច​សព្វ​ដង​ទេ ។​រូបគាត់​បាន​ដើរមក​ផ្ទះ​ដែល​ម្តាយមីង​ស្នាក់នៅ​។ ពេលគាត់​ដើរទៅ​ដល់ ឃើញ​ទ្វារផ្ទះ​បិទ​ជិត មិនឃើញ​ម្តាយមីង​នៅផ្ទះ តែ​ទ្វារ​បិទ​ខាងក្នុង​មិនឃើញ​មនុស្ស។ គាត់​ស្មានតែ​ចាក់សោ​ទ្វារ ទើប​រូបគាត់​ដើរទៅ​ទាញ​បើក​បង្អួច​កញ្ចក់ ស្រាប់តែ​ឃើញ​ម្តាយមីង​យក​ក្រមា​ចងក​ភ្ជាប់​ទៅនឹង​ដែក​គ្រោងទ្វារ​បន្ទប់ដេក​មិនដឹង​ស្លាប់​តាំងពី​ពេលណា​ឡើយ​។​

​ក្មួយ​ស្រី​ជនរងគ្រោះ​បាន​បន្ត​ឱ្យដឹងថា ម្តាយមីង​របស់គាត់​ជា​ស្ត្រី​ក្រ​ម៉ុំ​ចាស់ ហើយ​មាន​ជំងឺសរសៃប្រសាទ​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​កន្លងមក​ធ្លាប់​រត់​ចូល​ឡាន​ជាច្រើន​ដង តែ​ត្រូវ​ក្រុមគ្រួសារ និង​អ្នកជិតខាង​ជួយ​ទាន់​។ មុននឹង​ចង​សម្លាប់ខ្លួន​លើក​នេះ ស្ត្រី​ខាងលើ​បាន​សរសេរ​បណ្តាំ​ទុក​លើ​តុ​មុខ​បន្ទប់​របស់ខ្លួន​មួយ​សន្លឹក ដែលមាន​អត្ថន័យ​ថា (​រស់​គ្មាន​ន័យ​លា​ក្មួយ​-​ចៅ ចិន លា​ឆ្ងាយ​ទាំង​អស់ហើយ លា​ទាំង​អាល័យ​។ ពី​មីង​និង​គូ​វ​-​កៅ អាយ​ហ្គិ​ច​) ហើយ​ផ្តាំ​ថា ពេល​បូជា​ហើយ​យក​ធាតុ​ទៅ​ដាក់​ក្នុង​ទន្លេ​។​

​ប្រភព​បន្តថា ក្រោយ​កើតហេតុ ក្រុមគ្រួសារ​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ចុះ​ពិ​និត្យនៅ​កន្លែងកើតហេតុ​។ ក្រោយ​ទទួលបាន​ដំណឹង​រួច សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ បាន​បញ្ជក់​ថា ស្ត្រី​រងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​តម្កល់​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕LMN

ដោយ​៖ លីន​ណា​