ស្ដ្រី​វិកលចរិត​ម្នាក់​ស្លាប់​ដោយសារ​រថយន្តបុក​នៅ​ផ្លូវជាតិ​លេខ​៤១

824
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ស្ត្រី​វិកលចរិត​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា បណ្តាលមកពី​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក​។ ករណីនេះ បានកើត​ឡើង​នៅលើ​កំណា​តម​ផ្លូវជាតិ​លេខ​៤១ ក្នុងភូមិ​ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​។​

​មន្ត្រី​នគរ​ចរាចរណ៍​ស្រុក​ជុំ​គិរី បាន​ប្រាប់​ឱ្យដឹងថា នៅ​ម៉ោង​ប្រហែល​១ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែកក្កដា សមត្ថកិច្ច​បានទទួល​សេចក្តីរាយការណ៍​ពី​ឃុំ​ស្រែ​ចែង នូវ​ការប្រទះឃើញ​សព​ស្ត្រី​ម្នាក់ លើផ្លូវ​ជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង​។​

​ទទួលបាន​ព័ត៌មាន​នេះ មន្ត្រី​ជំនាញ​ក៏​ចុះ​ដល់​គោលដៅ​ទើប​ដឹងថា ស្ត្រី​ដែល​ស្លាប់​នោះ​ជាម​នុស្ស​វិកលចរិត​តែង​ដើរទៅ​មកលើ​ផ្លូវ​នេះ ប្រហែល​មួយខែ​មកហើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា តាម​ការពិនិត្យ​ស្លាកស្នាម ជនរងគ្រោះ​ត្រូវ​រថយន្តបុក​ពេល​កំពុង​ដើរ​កណ្តាលយប់​អធ្រាត្រ​។ ដោយសារ​មិនមាន​អ្នកណា​បានឃើញ ហើយ​រថយន្ត​នោះ​ក៏​បើក​គេច​បាត់​តែម្តង​។

​មន្ត្រីនគរបាល​ចរាច​រណ៍​បន្តថា ព្រោះតែ​រង់ចាំ​មិនឃើញ​សាច់ញាតិ​ណា​ម្នាក់​មក​ទទួលយក រហូតដល់​វេលា​ថ្ងៃត្រង់ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ និង​គណៈកម្មការ​អាចា​រ្យ​វត្ត ក៏​ចាប់ផ្តើម​រៀបចំ​ធ្វើ​ពិធី​បូជា​នៅក្បែរ​កន្លែងកើតហេតុ​នោះ​៕ ល​