ស្តង់ដារ​ពីរ នៃ​ការអនុវត្ត​ច្បាប់​ករណី​បាញ់បោះ​សេរី

1909
ចែករម្លែក

​ដោយ​ : ​ឆាយា​នាថ​/ ​កណ្ដាល ៖ ទំនង មានតែ​លោក​លឹម ចំណាន កូនប្រុស​លោក​ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ម្នាក់​ទេ ដែល​បាញ់បោះ​សេរី​តម្រង់​រថយន្ត​អ្នកដទៃ ដែល​មិន​ជាប់ពន្ធនាគារ ហើយ​ចូលកាន់​ដំណែង​ជា​នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល វិញ ។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា (ឆ្វេង) និង ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា និង ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន ដែល​បាញ់បោះ​សេរី សុទ្ធតែ​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន ទៅ​តុលាការ ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។ ការបាញ់បោះ​សេរី​នេះ គឺ ជាការ​ប៉ះពាល់​ដល់​សន្តិ​សុខ​សង្គម​និង​សណ្តាប់ធ្នាប់​សាធារណៈ ។

​រីឯ​លោក ​លឹម ចំណាន ផ្តើម​ពី​គ្រោះថ្នាក់​ចរាចរណ៍ រួច​បាញ់​លើ​រថយន្ត​គេ​តែម្ដង ដែល​អាច​ជាប់ចោទ​ពីបទ​មនុស្សឃាត​ដោយ​ចេតនា ។ ប៉ុន្តែ​ទីបំផុត លោក​លឹម ចំណាន គ្រាន់តែ​ត្រូវបាន​ផ្លាស់ប្ដូរ​តួនាទី​មួយរយៈ​ខ្លី ហើយ​ចូលកាន់​ដំណែង​ដដែល​វិញ ជា​នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ។

លោក លឹម ចំណាន

​មន្ត្រី​ចរាចរណ៍​ខេត្តកណ្តាល បញ្ជាក់ថា លោក​លឹម ចំណាន ចូលកាន់​ដំណែង​វិញ ជាង​មួយខែ​មកហើយ ៕​B

 

#