ស្តាប់ភ្លេង​បណ្តើរ​ហាត់ប្រាណ​បណ្តើរ​ល្អ​ដែរឬទេ​?

1372
ចែករម្លែក

ការ​ស្តាប់ភ្លេង​បណ្តើរ​ហាត់ប្រាណ ឬ​លេង​កីឡា​បណ្តើរ​ពិតជា​អាច ជួយ​បង្កើន​ការ​ស៊ូទ្រាំ​សម្រាប់ អ្នក​ហាត់​។ ពួក​អ្នកវិទ្យាសាស្ត្រ​ជឿថា តន្ត្រី​ធ្វើ​សកម្មភាព ដូចជា​សារជាតិ​កាតាលីករ​មួយ​ជួយ កែប្រែ​ឱ្យ​ប្រសើរឡើង​នូវ សភាព​ផ្លូវចិត្ត​និង​រំញោច​សរីរាង្គ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល វិទ្យាល័យ​បច្ចេកវិជ្ជា​តិច​សាស សហរដ្ឋអាមេរិក​ជឿថា វេជ្ជបណ្ឌិត​គួរ ទូន្មាន​គ្រប់គ្នា​ឱ្យ​ស្តាប់ភ្លេង​បណ្តើរ​ហ្វឹក ហាត់​បណ្តើរ ព្រោះ​នោះ​ជា​វិធី​មួយ​ជួយ​ជំរុញ​ថាមពល​ហ្វឹកហាត់ ។​
​ ​
​ការស្រាវជ្រាវ​នៅ​រកឃើញថា តន្ត្រី​នៅ​រំញោច​ស្មារតី និង​សារជាតិ គីមី​បង្កើន​ចលនា​ក្នុង​ខួរក្បាល ។​
​ ​
​ក្រុម​អ្នកស្រាវជ្រាវ​បាន​ដំណើរ កា​រលើ​មនុស្ស​១២៧​នាក់ មាន​អាយុ ៥៣​ឆ្នាំ ។ ពួកគេ​ត្រូវបាន សំណូមពរ រត់​កាន់តែ​យូរ​កាន់តែ​ល្អ និង​ត្រូវបាន តាមដាន​ចង្វាក់បេះដូង ។ ពាក់កណ្តាល នៃ​អ្នកចូលរួម​ពិសោធន៍​ត្រូវ​បានឱ្យ​ពាក់ កាស​ត្រចៀក​ស្តាប់ភ្លេង ហើយ​ពាក់ កណ្តាល​ទៀត ពាក់​កាស​ដែរ តែ​ពុំមាន​ភ្លេង ។​
​ ​
​លទ្ធផល​បង្ហាញថា អ្នក​ស្តាប់ ភ្លេង​បណ្តើរ​រត់​បណ្តើរ​អាច​ហាត់​បាន យូរ​ជាង​ប្រៀប​នឹង​អ្នក​មិន ស្តាប់ភ្លេង ។ អាស្រ័យហេតុនេះ ប្រសិទ្ធភាព​សុខភាព​ក៏​ខ្ពស់ជាង ៕ ប្រែ​សម្រួល​: រតនៈ​