ស្តាប់​មើល៍ ! អរិយធម៌​ផ្សេងៗ​កំពុង​សន្ទនា​គ្នា

467
ចែករម្លែក

នៅ​ថ្ងៃទី ១០ ខែឧសភា ពិព័រណ៍​“​ត​ភ្ជាប់​ច្រក​ធំ ៖ ពិព័រណ៍​ស្នាដៃ​សិល្បៈ​អាស៊ី​” ដែលជា ផ្នែក​សំខាន់​នៃ​ពិព័រណ៍​អរិយធម៌​(​សិល្បៈ​)​ទ្វីបអាស៊ី​បាន​បើក​ពិព័រណ៍​នៅ​សារមន្ទីរ​វិចិត្រ សិល្បៈ​ចិន ។ ពិព័រណ៍​ដ៏​សំខាន់​នេះ​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន ។ ស្នាដៃ​សិល្បៈ​ចំនួន ១៣០ របស់​សិល្បករ​សិល្បការិនី ១២០ រូប​ដែល​មកពី​ប្រទេស អាស៊ី​ចំនួន ៤១ (​រួមទាំង​ប្រទេស​រុស្ស៊ី​) បាន​ត្រូវដាក់​តាំងពិព័រណ៍​ក្នុងឱកាស​នេះ ។ ក្នុង​ពិព័រណ៍​នេះ​មាន​ស្នាដៃ​សិល្បៈ​ច្រើន ដែលមាន​ពាក់ព័ន្ធ​នឹង​វប្បធម៌​ប្រពៃណី និង​ទេសភាព​ធម្មជាតិ​ខេត្ត​យូ​ណាន ហើយ​បានបង្ហាញ​ពី​រូបភាព​ស្រស់ស្អាត និង​ប្រកប ដោយ​កម្លាំង​រស់​រវើក​របស់​ខេត្ត​យូ​ណាន​សម័យ​ទំនើប​តាមរយៈ​សិល្បករ​សិល្បការិនី នៃ​ប្រទេស​ផ្សេងៗ ៕ (​កាសែត​ប្រជាជន ដេលី​)

#