ស្តាប់​រាស្ត្រ​ថា​៖ បេនឡាន និង​ផ្ទះ​លក់​គ្រឿងសំណង់ ក្បែរ​របង​វត្ត​មហាមន្ត្រី បង្ក​ការកកស្ទះ​ចរាចរ​

749
ចែករម្លែក
  • 355
    Shares

យើងខ្ញុំ​ជា​ប្រជាពលរដ្ឋដែល​រស់នៅ ក៏ដូចជាអ្នកធ្វើដំណើរ សូម​ជម្រាបជូន​ថា​បេនឡានដឹកទំនិញ ស្ថិតនៅ​ក្បែរ​របង​វត្ត​មហាមន្ត្រី និង​ផ្ទះ​លក់​គ្រឿងសំណង់​ មាន​ទីតាំង​ស្ថិត​កែងផ្លូវ​១៧៣ និង​ផ្លូវ​២៨៤ ប៉ែក​ខាងត្បូង ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន​ បានដាក់​សម្ភារសំណង់ ខ្សាច់ ឥដ្ឋ លើ​ចិញ្ចើមផ្លូវ អស់​ចំណីផ្លូវសម្រាប់​អ្នក​ថ្មើរជើង ។​

​ពួកយើងខ្ញុំ សង្កេតឃើញ​សកម្មភាព​លើកដាក់​អីវ៉ាន់ ទំនិញ​ផ្សេងៗ ដាក់​លើ​រថយន្ត​ដឹកទំនិញដើម្បី​ចែកចាយ​តាម​បណ្តា​ខេត្ត​មួយចំនួន ក្លាយជា​បេនឡានដឹកទំនិញយ៉ាង​អនាធិបតេយ្យ ហើយ​បង្ក​ការកកស្ទះ​ចរាចរតាម​បណ្តោយ​ផ្លូវ​លេខ​២៨៤ ជាប់​របង​វត្ត​មហាមន្ត្រី ប៉ែក​ខាងត្បូងរាល់ថ្ងៃ រាល់ពេល ធ្វើ​ឲ្យ​ពួកយើងលំបាក​ធ្វើដំណើរឆ្លងកាត់ ជូន​កូនចៅ ទៅ​រៀនសូត្រ និង​ទៅ​ធ្វើការ​យ៉ាងខ្លាំង ។

​ជាមួយនឹង​ការកកស្ទះ​ចរាចរ ដោយសារ​ការដាក់​ចំណត​ឡានដឹកទំនិញ​ជាច្រើន​គ្រឿង ក៏មាន​ផ្ទះ​លក់​គ្រឿងសំណង់មួយកន្លែង ស្ថិត​លើផ្លូវ​លេខ​១៧៣ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមនដដែល​នេះ បានដាក់​ខ្សាច់ ក្រួស ឥដ្ឋ ជាដើម មកលើ​ចិញ្ចើមផ្លូវ អស់​ចំណីផ្លូវសម្រាប់​អ្នក​ថ្មើរជើងដើរ​ទាំងស្រុង ។​

​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ មានការ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​អាជ្ញាធរខណ្ឌចំការមន មិន​អើពើ​អ្វី​បន្តិច​សោះ ទោះជា​មានការ​កកស្ទះ​ចរាចររាល់ថ្ងៃ​ក៏ដោយ ហើយក៏​មិនដឹងថា ហេតុអ្វី​បានជា​តៃកុង​ឡានដឹកទំនិញ​ជាច្រើន​គ្រឿង មាន​សិទ្ធិ​ក្នុង​ការចតឡាន លើកដាក់​ទំនិញជាប្រចាំ​ថ្ងៃបែបនេះ​នោះទេ​។​

​ជា​ចុងក្រោយ យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ រស់នៅក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក សូម​សំណូមពរ​ដល់ អាជ្ញាធរ​ខណ្ឌចំការមន ជាពិសេស​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មេត្តាជួយមើល​ចំណតបេនឡាន​ដឹកទំនិញក្បែរ​របង​វត្ត​មហាមន្ត្រី​នេះ និង​ទីតាំង​លក់​ខ្សាច់ ក្រួស ឥដ្ឋ នោះ​ផងដែរ ។ ព្រោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំ ស្ដីពី​ការរៀបចំ​រំដោះសណ្ដាប់ធ្នាប់តាម​ដងផ្លូវ និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈទាំងអស់​ក្នុងភូមិ​សាស្ត្ររាជធានី​ភ្នំពេញ​៕Ha

#