ស្តាប់​រាស្ត្រ​ថា​៖ មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តតាកែវ ដាក់​ដេញថ្លៃ​ទីតាំង​សត្តឃាត ធ្វើ​ដូច​ខ្លាច​គេ​ដឹង​

159
ចែករម្លែក

ការដាក់​ដេញថ្លៃ​ទីតាំង​សត្តឃាត ប្រចាំឆ្នាំ​២០២០ នៅ​ខេត្តតាកែវ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប្រហែលជា​គេ​ត្រូវរ៉ូវ​គ្នា បែងចែក​ភាគរយ​ហើយ​មើលទៅ បានជា​មន្ទីរ​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ មិន​ធ្វើ​នៅ​មន្ទីរ​របស់ខ្លួន បែរជា​ធ្វើ​នៅ​សាខា​ពន្ធដារ​ខេត្តតាកែវ​ទៅវិញ​។​

​ការដេញថ្លៃដដែលៗ ជា​រៀងរាល់ឆ្នាំ គឺ​តែងតែបាន​ទៅលើ​បុគ្គល មាន​លុយ​ពីររូប នៅក្នុងខេត្តតាកែវ ដែល​នៅ​ពីក្រោយ​ខ្នងក្រុមហ៊ុន​តូចៗ ដែលជា​សាច់ញាតិ បងប្អូន ចូលមក​បង្គ្រប់ឯកសារក្នុងការ​ដេញថ្លៃ​ចុះមក​ក្រោម ដើម្បី​បន្ថយ​ការបង់ពន្ធ ចូល​រដ្ឋ ។​

​សកម្មភាព​នេះ ត្រូវបាន​ប្រជាពលរដ្ឋដែលជា​អ្នកដេញថ្លៃចង់បាន​ទីតាំង​សត្តឃាត ដូចគ្នា (​សូម​មិន​បញ្ចេញ​ឈ្មោះ​) សុំឲ្យឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ពិនិត្យ​លើ​ករណី​សកម្មភាពរបស់​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តតាកែវនេះ​ផង ជៀសវាង​មានការ​ឃុបឃិត បែងចែក​ភាគរយ ធ្វើឲ្យ​បាត់បង់នូវ​ចំណូល​របស់​រដ្ឋ តែ​កើនឡើង​នូវ​ចំណូលតាម​ហោប៉ៅ​ខោ របស់​មន្ត្រី​ខិលខូច​ទៅវិញ​៕​/Ha