ស្តាប់​រាស្ត្រ​ថា​៖ រឿង​ត្រូវ​ប្រុងប្រយ័ត្ន កុំ​បើកឡាន​ចង្កូត​ស្តាំ​ថ្មីៗ ចូល​ប្រទេស​ថៃ​

1460
ចែករម្លែក

អ្នកប្រើប្រាស់​រថយន្ត​ច​ង្គូ​ត​ស្តាំ នៅ​ខេត្ត​ភាគ​ពាយ័ព្យ និង​ភាគ​ឧ​ត្ត​រ​ប្រទេស​កម្ពុជា មួយចំនួន បាន​ប្រាប់​ទៅកាន់​អ្នកប្រើប្រាស់ ឬ​បើកបរ​រថយន្ត ចង្កូត​ស្តាំ​ទាំងឡាយ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឱ្យបាន​ជ្រាបថា ករណី​ប្រើប្រាស់ ឬ​បើកបរ​រថយន្ត​ចង្កូត​ស្តាំ ទោះ​មាន​ពន្ធគយ ឬ​អត់ ឬ​អាច​ថា មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ ស្របច្បាប់​ខាង​កម្ពុជា​ក៏ដោយ ក៏​ថៃ​មិនដែល​ទទួលស្គាល់ ឬ​អនុគ្រោះ​ឡើយ ព្រោះ​ថៃ បានចាត់ទុក​រថយន្ត​ចង្កូត​ស្តាំ ដែល​លួច​នាំ​ពី​ប្រទេស​ថៃ មក​កម្ពុជា ជា​ឡាន​ខុសច្បាប់ ជា​ឡាន​ចោរលួច ប្លន់ ឬ​ទិញ​លក់ ក្នុង​ផ្លូវ​ទុច្ចរិត ។ កម្ពុជា​ក៏​មិនត្រូវ​ប្រើប្រាស់ ឡាន​ចង្កូត​ស្តាំ​ដែរ ដ្បិត​ទម្លាប់ និង​ច្បាប់​ច​រារ​ចរណ៍​ផ្លូវគោក​កម្ពុជា បាន​ប្រើ​ប្រកាន់​គន្លង​ខាងស្តាំ មិនមែន​ឆ្វេង​ដូច​ថៃ​ឡើយ ។​

​ហេតុនេះ ម្ចាស់ ឬ​អ្នកបើកបរ​ឡាន​ចង្កូត​ស្តាំ ត្រូវយក​គំរូ​តាម​កងកម្លាំង ដូច​ទាហាន កងរាជអាវុធហត្ថ នគរបាល​កម្ពុជា ដែល​ប្រើប្រាស់​ឡាន​ចង្កូត​ស្តាំ ហើយ​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ នគរបាល ជាដើម ទោះ​ចាំបាច់ ឬ​មាន​ការធានា​បែបណា​ក៏​ពួកគេ​មិន​បើកបរ​ឡាន ចង្កូត​ស្តាំ ដែលជា​ឡាន​ចោរ ចូល​ទឹកដី​ថៃ​ឡើយ ។​

​មាន​ករណី​ម្ចាស់ ទិញ​ឡាន​ចង្កូត​ស្តាំ​យូរ​ក្រែល​ហើយ ហើយ​មិនដឹង ឬ​ធ្វើ​មិនដឹងថា ប៉ះ​ឡាន​ចោរ​? ដល់​ឥឡូវ​ច្រឡំ ឬ​ភ្លេចខ្លួន បើកបរ​ចូលទៅ​ដឹកទំនិញ ក្នុងប្រទេស​ថៃ ត្រូវ​កម្លាំង​ទាហាន នៃ​ច្រក ព្រំដែន ចាប់​ឃាត់ខ្លួន ។ ជាក់ស្តែង​គឺ លោក​វរសេនីយ៍ឯក ជី​ស្សា​នុព​ង្ស រ៉​ត​ស៊ី​រី (Chissanupong Rodsiri) មេបញ្ជាការ​កងអនុសេនាធំ បូរ៉ា​ផា នៃ​កងទ័ព​ថៃ កាលពីពេល ថ្មីៗ​នេះ រួមគ្នា​ជាមួយ ប៉ូលិស​ថាំ​បាង​ថៃ ស្រុក​តា​ភា​រ៉ា​ខ ខេត្ត​ស្រះកែវ បាន​ចាប់​ឃាត់​រថយន្ត ចង្កូត​ស្តាំ ដែល​ចូលទៅ​ដឹកទំនិញ​ឆ្លងដែន ពី​ប្រទេស​មក​កម្ពុជា​៕ (​ពី​ពលរដ្ឋ​ម្នាក់ នៅ​ខេត្តបន្ទាយមានជ័យ​)

រឿង​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​បើកឡាន​ចង្កូត​ស្តាំ​ថ្មីៗ​ចូល​ប្រទេស​ងៃ​អោយសោះ​ទោះ​មាន​ឯកសារ​ខ្មែរ គ្រប់គ្រាន់​ក៏ដោយ (​រូប​:​ប​.​ជ័យ​)​