ស្តាប់​រាស្ត្រ​ថា​៖ សូម​លោក​អភិបាលក្រុង ជួយ​មើល​ហាង​មួយចំនួន ដណ្តើម​គ្នា​បង្អួត​គោដុត ដល់​ភ្ញៀវ​

527
ចែករម្លែក

​ក្រោយពី​បាត់​ការដាក់​តាំង​លក់​គោ ដុត​ទាំងមូលៗ នៅមុខ​ហាង មួយរយៈ​ពេល​វែង រួចមក ឥឡូវនេះ គេ​សង្កេតឃើញ​មាន ហាង​ជាច្រើន បានដាក់​តាំង​លក់ គោដុត​ទាំងមូលៗ​នៅក្បែរ​ចិញ្ចើម ផ្លូវ​តែម្តង ដើម្បី​បង្អួត​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផង ជាពិសេស​បង្ហាញ​ដល់​អតិថិជន​ដែល​ចូល ចិត្ត​ស៊ីផឹក ក្លែម​សាច់​គោដុត​ក្តៅៗ តែម្តង ដោយ​មិន​ឈឺក្បាល​វិលមុខ ចំពោះ​បម្រាម​របស់​ក្រសួង ធម្មការ និង​សាសនា និង​អាជ្ញាធរ​ដែនដី​ទេ​។

​បច្ចុប្បន្ននេះ គេ​សង្កេតឃើញ នៅតាម​ហាង​គោដុត មួយចំនួនធំ បាន​យក​គោ​ទាំងមូល​កាត់​តែ​ក្បាល ចេញ យកមក​ដាក់​ដោត​នឹង​ដែក​ស្រួច ហើយ​ដុត​ធ្យូង អាំង​ឡើង​ក្រហម​រងាល ដើម្បី​បង្អួត​ភ្ញៀវ​តាម ដងផ្លូវ​ថែមទៀត ដោយ​គ្មាន​ការបិទបាំង ហើយក៍​លែង​ខ្លាចញញើត ចំពោះ​បម្រាម​របស់​ក្រសួង ធម្មការ និង​សាសនា និង​ពិសេស​អាជ្ញាធរ​ឃុំ សង្កាត់ ស្រុក ឬ​ក្រុង​ទៀតឡើយ ព្រោះ​មុខរបរ​គោដុត នេះ កំពុង​កាក់កប​ខ្លាំងណាស់ ចំពោះ​អ្នក​ក្លែម ។​

​ចំពោះ​ការដាក់​តាំង​លក់​គោដុត សម្ញែង​នៅមុខ​ហាង​នីមួយៗ​នេះ​មិនដឹង​លោក​អភិបាលក្រុង បាត់ដំបង ដឹង ឬ​ក៍​ធ្វើ​មិនដឹង​នោះទេ​៕

ការដាក់​តាំង​គោដុត​យ៉ាង​ចំហរ​គ្មាន​បិទបាំង​ទេ​
#