ស្តាប់​រាស្ត្រ ៖ បើ​គ្មាន​ផ្លូវទឹក​ហូរ​ទៅហើយ ចាំបាច់​ធ្វើ​ស្ពានធ្វើ​អី​ទៀត​?

1285
ចែករម្លែក

​ក្រោយពេល​ពង្រីក​ផ្លូវក្នុង​ក្រុង​ដូន​កែវ ទើប​ដឹងថាមាន​ស្ពាន តែ​គ្មាន​ផ្លូវទឹក ព្រោះ​ផ្លូវទឹក​នោះត្រូវបាន​អ្នកមានអំណាចមួយរូប ព័ទ្ធរបង​យក​បាត់ទៅហើយ តែ​មន្ទីរ​ធនធានទឹកមិនបាន​យក​ភ្នែក​មើល​ឡើយ ដោយ​ទុកឲ្យ​ម្ចាស់​ដីធ្វើ​របង​រាប់​ឆ្នាំ​មកហើយ ។​

​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់លើផ្លូវ​ជាតិ​លេខ ២ ផ្លូវ​ក្នុង​ក្រុង ស្ថិតនៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​និយាយដោយ​ដាក់​ជា​សំណួរ​ថា បើ​ធ្វើ​ស្ពាន​ គ្មាន​ផ្លូវទឹក​ហូរ​ទៅហើយ ចាំបាច់​ធ្វើ​ស្ពាន​ធ្វើ​អី​ទៀត ចាក់ដី​លុបធ្វើជា​ផ្លូវ​តែម្តងទៅ ព្រោះ​អ្នកមានអំណាច គេ​ព័ទ្ធរបង​យក​ផ្លូវទឹកទៅហើយ​ហ្នឹង​?

ជុំវិញ​បញ្ហា​នេះ តើ​មន្ទីរ​ពាក់ព័ន្ធ ជាពិសេស​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ មានបាន​ជ្រាប​ដែរឬទេ ? ៕ ប្រជាពលរដ្ឋ ដូន​កែវ​/Ha