ស្តេចដើរ​ម៉ូត​ហ្វីលីពីន​បង្ក​ការភ្ញាក់ផ្អើល​នៅ​ផ្សារ​ទំនើប​ក្នុង​ក្រុង​បាងកក​

1028

​តារា​លើ​បណ្តាញ​សង្គម​ហ្វីលីពីន​ឈ្មោះ ស៊ី​ណុន ឡ​រ៉េ​ស្កា (Sinon Loresca) ដែល​ស្លៀក​ឈុត​រ៉ូ​ប​វាល​ខ្នង​បញ្ចេញ​សាច់ដុំ​កង់ៗ​របស់ខ្លួន ប្រហែលជា​រឿង​ប្រពៃ​បំផុត ដែល​ធ្លាប់​កើតឡើង​នៅ​ផ្សារ Siam Paragon​។​

​ស៊ី​ណុន ឡ​រ៉េ​ស្កា ដែលជា​តារា​បង្ហាញ​ម៉ូត អ្នក​សម្តែង និង ដាក់​រហស្សនាម​ខ្លួនឯង​ថា “​ស្តេចដើរ​ម៉ូត​” បាន​បង្ហោះ​វី​ឌី​អូ​ខ្លួនឯង​ដ៏​សិច​ស៊ី​មិនគួរ​ឱ្យ​ជឿ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ​ទី ១១ មីនា ដែល​ទាក់ទាញ​អ្នក​ចុច​មើល​ជិត​កន្លះ​លាន​។ ជាក់ស្តែង គាត់​បាន​មកដល់​ប្រទេស​ថៃ​ដើម្បី​ចូលរួម​ការប្រកួត​បវ​រក​ញ្ញា​អន្តរជាតិ​នៅ​ទីក្រុង​ប៉ាត់​តា​យ៉ា​កាលពី​សប្តាហ៍​មុន​។​

​ស៊ី​ណុន​បានសរសេរថា “​ខ្ញុំ​ស្រឡាញ់​ប្រជាជន​ថៃ​ណាស់ ពួកគេ​មាន​ភាព​រួសរាយ​រាក់ទាក់ មានចិត្ត​សប្បុរស​និង​ចិត្តល្អ​។ ខ្ញុំ​នឹង​ត្រឡប់មក​ថៃ​វិញ​ញឹកញាប់​”​។​

​ហើយ​ប្រទេស​ថៃ​ក៏​ស្រឡាញ់​គាត់​ដែរ ដោយ​វិនិច្ឆ័យ​លើ​មតិយោបល់​គាំទ្រ​ពី​អ្នក​ស្រុកថៃ​។​

​ស៊ី​ណុន ឡ​រ៉េ​ស្កា មាន​អ្នកគាំទ្រ​លើ Instagram ចំនួន ៤៥ ម៉ឺន​នាក់ ដោយសារតែ​ទេពកោសល្យ​សម្តែង​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស