ស្តេច​ថៃ​ដក​គ្រឿង​ឥស្សរិយយស​ពី​លោក​ថាក់ស៊ីន​

427
ចែករម្លែក
  • 53
    Shares

​ព្រះមហាក្សត្រ​ថៃ បាន​ដក​គ្រឿង​ឥស្សរិយយស​ពី​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ដោយ​យោង​ដល់​ហេតុការណ៍​កាលពី​ឆ្នាំ​ពី​២០០៨​ពេល​លោក​គេចខ្លួន​ពី​ការជាប់​​ពន្ធនាគារ​២​ឆ្នាំ ចំពោះ​ទោស​ទំនាស់​ផលប្រយោជន៍​និង​បញ្ហា​ផ្លូវ​ច្បាប់​ដទៃ​ទៀត​ប្រឆាំង​រូបលោក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា រាជបញ្ជា​របស់​ព្រះករុណា ព្រះបាទ មា​ហា វ៉ា​ហ្សី​រ៉ា​ឡុងកន ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​៣០​មីនា​នៅក្នុង​រាជកិច្ច​។​

​ចំណាត់ការ​នេះ​កើត​ឡើង​ក្រោយ​ការបោះឆ្នោត​ថ្ងៃ​២៤​មីនា ដែល​គណបក្ស​មួយ​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន​បាន​អះអាង​ថា​ខ្លួន​រក​បាន​អាសនៈ​សភា​គ្រប់គ្រាន់​ដើម្បី​បង្កើត​ក្រុមចំរុះ​​មួយ​សំរាប់​បង្កើត​រដ្ឋាភិបាល​។​

​កាលពី​សប្តាហ៍​មុន មេដាយ​យោធា​ដែល​គេ​ផ្តល់​ជូន​លោក​ថាក់ស៊ីន​ក៏​ត្រូវបាន​ដកចេញ​ដោយ​ក្រុម​យោធា​ផង​ដែរ ដោយ​ហេតុផល​ថា​លោក​មិន​សម​នឹង​កិត្តិយស​នេះ​។​

​ថាក់ស៊ីន មហាសេដ្ឋី​ជាមួយនឹង​គោលនយោបាយ​ប្រជា​និយម បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាម​២០០១ តែ​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​២០០៦​។​ការរំលោភ​អំណាច​និង​ការមិន​គោរព​របបរាជានិយម​ជា​ការចោទប្រកាន់​ពីរ​ដែល​ផ្តល់​ហេតុផល​សំរាប់​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូបលោក​។​

​ការ​មិន​ពេញចិត្ត​លោក​ថាក់ស៊ីន​ពី​ពួក​រាជានិយម​កើតមាន​តាំង​ពី​លោក​នៅ​កាន់តំណែង​នាយករដ្ឋមន្ត្រី តែ​វា​មិន​ត្រូវ​បាន​ស្តែង​អោយឃើញ​ដោយ​ផ្ទាល់​ពី​សមាជិក​រាជ​វង្ស រួម​​ទាំង​បិតា​របស់​ស្តេច​បច្ចុប្បន្ន គឺ​ព្រះ​ចៅ ភូមិបុន អា​ឌុល​យ៉ាដេ ដែល​បាន​សោយ​ទិវង្គត​កាលពី​ឆ្នាំ​២០១៦​។​តាម​ទម្លាប់ រាជវង្ស​ស្ថិតនៅ​ពី​លើ​នយោបាយ​៕​ដោយ​៖​វាសនា​

រូប​កាលពី​ថ្ងៃ​៩​មីនា ឆ្នាំ​២០១៦ លោក​ថាក់ស៊ីន បាន​ឆ្លើយ​សំណួរ​ក្នុងអំឡុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ក្រុង​ញូវយ៉ក