ស្តេច​ថៃ​បណ្តេញ​មន្ត្រី​វាំង​៦​នាក់ ចំពោះ​«​អំពើ​មហា​អាក្រក់​»

10822
ចែករម្លែក

​ស្តេច​ថៃ បាន​បណ្តេញ​មន្ត្រីជាន់ខ្ពស់​ប្រចាំ​វាំង​ចំនួន​៦​នាក់​ចំពោះ​«​អំពើអាក្រក់​»​របស់​ពួកគេ នេះ​បើ​តាម​ការប្រកាស​របស់​ព្រះបរមរាជវាំង​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​២៣​តុលា​នៅ​ពេល​​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ព្រះមហាក្សត្រ​អង្គ​នេះ​បាន​ដកតំណែង​និង​ងារ​ទាំង​អស់​ពី​អ្នក​ម្នាង​របស់​ទ្រង់​ដោយសារ​ការ​មិន​មាន​ភាពស្មោះត្រង់​។​

​ស្តេច​ថៃ​ព្រះ​ចៅ មហា វ៉េ​ច​រ៉ា​ឡុងកន បាន​ដកហូត​មុខតំណែង ឋានន្តរសក្តិ​យោធា​និង​ងារ​ពី​អ្នក​ម្នាង​វ័យ​៣៤​ឆ្នាំ ដែល​ធ្លាប់​ជា​អតីត​អង្គរក្ស​របស់​ទ្រង់ គឺ​អ្នក​ម្នាង ស៊ី​នី​ណាត វង់​វ៉ា​ជី​រ៉ា​ប៉ាក​ឌី​។​

​ការបាត់បង់​ងារ​និង​ឋានន្តរសក្តិ​នេះ កើត​ឡើង​នៅ​ពេល​តែ​៣​ខែក្រោយ​ព្រះអង្គ​ប្រទាន​ងារ​ជូន​នាង ដែល​អាច​ចាត់ទុកថា​ជា​ការប្រទាន​ងារ​ដូច្នេះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១​សតវត្សរ៍​មក​នេះ​ដោយ​ព្រះមហាក្សត្រ​ថៃ​។​

​មានឈ្មោះ​ក្រៅ​ថា​«​ក​យ​» នាង​ស៊ី​នី​ណាត កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​ថ្កោលទោស​នៅក្នុង​រាជបញ្ជា​មួយ ដែល​ត្រូវបាន​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍​ជាតិ​ចំពោះ​អំពើ​ប្រឆាំង​នឹង​ការតែងតាំង​​ព្រះ​មហាក្សត្រិយានី​។​

​កាលពី​ថ្ងៃ​ពុធ មន្ត្រី​វាំង​ថ្នាក់ខ្ពស់​៦​រូប​ត្រូវ​បាន​បណ្តេញចេញ រួមមាន មេ​ដោះ​(​ភិ​លៀង​)​នៅ​ផ្នែក​សេវា​កងការពារ​បន្ទប់​ដេក និង​គ្រូ​ពេទ្យសត្វ​ម្នាក់​។​

​សារព័ត៌មាន​ប្រចាំ​វាំង​បាន​និយាយថា​«​ពួកគេ​បាន​រំលោភ​វិន័យ​ធ្ងន់ធ្ងរ ដោយសារ​តែ​អំពើ​ដ៏​អាក្រក់​របស់​គេ ដោយ​ឆ្លៀត​ប្រើ​មុខតំណែង​ផ្លូវការ​របស់​គេ​សំរាប់​ផល​ប្រយោជន៍​អ្នក​​ដទៃ​ឬ​ប្រយោជន៍​ផ្ទាល់ខ្លួន​»​។​

​សូមបញ្ជាក់​ថា រាជវង្ស​ថៃ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ហាម​ប្រមាថ​ដ៏​តឹងរឹង​ដែល​ហាម​វិភាគ​ពិនិត្យ ឬ​ពិភាក្សា​អំពី​តួនាទី​របស់​ស្តេច​និង​សមាជិក​រាជវង្ស​ឬ​អនាគត​របបរាជានិយម​​កុំ​ថា​ឡើយ​និយាយ​ប្រមាថ​៕​ដោយ​៖​វាសនា​

វ៉េ​ច​រ៉ា​ឡុងកន បាន​ឡើង​ស្នងរាជ្យ​នៅ​ឆ្នាំ​២០១៦ ក្រោយ​ព្រះបិតា​សោយ​ទិវង្គត​