ស្តេច​ថៃ​សរសើរ​ការងារ​ជួយសង្គ្រោះ​កុមារ​ក្នុង​ល្អាង​

965
ចែករម្លែក

ស្តេចថៃមានបន្ទូលថាព្រះអង្គ”រីករាយនិងមានអារម្មណ៍ធូរស្រាល”ដែលពួកអ្នកជួយសង្រ្គោះបានរកឃើញក្មេងប្រុស១២នាក់និងគ្រូបង្វឹកបាល់ទាត់របស់គេ ដែលបានបាត់ខ្លួននៅក្នុងល្អាងភ្នំមួយនៅភាគខាងជើងប្រទេស។

ស្តេច មហា វ៉ាហ្ស៊ីរ៉ាឡុងកន បូឌីនដ្រាដេបាយ៉ាវ៉ារ៉ាងគុល បានមានបន្ទូលដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ទី៥កក្កដា។

ព្រះអង្គជូនពរអោយអ្នកដែលពាក់ព័ន្ធក្នុងដំណើរការជួយសង្រ្គោះនេះ”មានការយកចិត្តទុកដាក់ ប្រាដកប្រជានិងមានបញ្ញាស្មារតីខ្ពស់ ជាមួយនឹងជំនឿចិត្តគ្មានងាករេដើម្បីអោយកិច្ចខិតខំជួយសង្រ្គោះនេះអាចសំរេចបានជោគជ័យនៅទីបំផុត “។

ក្នុងពេលជាមួយគ្នា ពួកអ្នកជួយសង្រ្គោះថៃកំពុងប្រជែងនឹងពេលវេលាដើម្បីបូមទឹកចេញពីល្អាងដែលជន់លិចមុនពេលពួកគេនាំក្មេងនិងគ្រូរបស់គេចេញជាមួយនឹងហានិភ័យទាបបំផុត។

ពួកមន្រ្តីចង់អោយក្មេងទាំង១២នាក់និងគ្រូរបស់គេចេញពីរូងអោយបានឆាប់ដោយសារភ្លៀងខ្លាំងត្រូវរំពឹងថានឹងធ្លាក់នៅថ្ងៃសៅរ៍ទី៧កក្កដា ដែលមុខជានឹងបង្កើនកំរិតទឹកនៅក្នុងល្អាងភ្នំ៕ដោយៈវាសនា

​ទាហាន​ថៃ​ធ្វើដំណើរ​ចូល​រូងភ្នំ មុន​មុជទឹក​ទៅកាន់​កន្លែង​ដែល​ក្រុមបាល់ទាត់​កូនក្មេង​ជាប់​ខ្លួន​