ស្តេច​ថៃ ត្រូវបាន​ផ្តល់​អំណាច​ទាំងស្រុង​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រាជវង្ស​

276

​ថៃ​បានធ្វើ​វិ​សោធ​កម្ម​ច្បាប់​ស្តី​ទ្រព្យសម្បតិ្ត​រាជវង្ស​ដើម្បី​ផ្តល់​សិទ្ធិអំណាច​ជា​ផ្លូវការ​ដល់​ស្តេច មហា វិ​ជ្ជ​រ៉ា​ឡុងកន ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រាជវង្ស​ទាំងស្រុង ។​

​ច្បាប់​ដែល​ទើបបាន​កែប្រែ​ថ្មី​នេះ ដែល​ត្រូវ​ប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​រាជវាំង កាលពី​ថ្ងៃអាទិត្យ​ទី​១៦​កក្កដា ដាក់ជំនួស​ច្បាប់​៣​ដែល​ធ្វើឡើង​កាលពី​ឆ្នាំ​១៩៣៦ ហើយ ច្បាប់​ថ្មី​នេះ គឺ ជា​ការធ្វើវិសោធកម្ម​ច្បាប់​លើកទីមួយ ដែល​ទាក់ទង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រាជវង្ស​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​វា​ជាការ​ផ្លាស់ប្តូរ​ជា​ចុងក្រោយ​បំផុត​ដើម្បី​ផ្តល់​សិទ្ធិអំណាច​ច្រើនជាង​មុន​ដល់​ស្តេច​អង្គ​នេះ ចាប់​តាង​ពី​បាន​ឡើង​សោយរាជ្យ កាលពី​ខែធ្នូ ។​

​ទំហំ​នៃ​ចំនួន​ទ្រព្យសម្បតិ្ត​រាជ្យ មិនត្រូវ​បានឱ្យដឹង​ជា​សារ​ធារ​ណៈ​នោះទេ ប៉ុន្តែ តាម​ការ​វាយ​ត​ម្លែ​កាលពីពេល​ថ្មីៗ​ថា ទំហំ​នៃ​ចំនួន​ទ្រព្យសម្បតិ្ត​គឺមាន​តម្លៃ​ជា​លុយ ជាង​៣០​ពាន់​លាន​ដុល្លារ​៕ ដោយ៖ សុខា

ស្តេច មហា វិ​ជ្ជ​រ៉ា​ឡុងកន