ស្តេច​ពិឃាត​ក្នុង​ទឹក​បែរជា​ត្រូវ​កូនក្មេង​ដេញ​ទម្លាក់​ទឹក​បឹង​

1306
ចែករម្លែក

​សត្វ​ក្រពើ​ជា​ស្តេច​ពិឃាត​នៅក្នុង​ទឹក ពោលគឺ​មិនដែល​ស្គាល់​ពាក្យ​ថា “​ខ្លាច​” ឡើយ ពីព្រោះ​គ្មាន​សត្វ​ណា​ហ៊ាន​ធ្វើ​អ្វី​វា​ឡើយ​។

​ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ​វា​បែរជា​ភ័យ​រត់​ប្រាស​អាយុ​ដោយសារ​កូនដំរី​ទឹក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ជាក់ស្តែង រូបភាព​គួរឱ្យ​ហួសចិត្ត និង​អស់សំណើច​ទាំងនេះ​បង្ហាញ​ពីរ​ទិដ្ឋភាព​ក្រពើ​យ៉ាង ធំ​មួយ​ក្បាល ភ័យ​រត់​ប្រាស​អាយុ​ដោយសារ​កូនដំរី​ទឹក ២ ក្បាល​ដេញ​រហូត​រត់​ចូលក្នុង ទឹក​បឹង​យ៉ាង​អាម៉ាស់​។

​ហេតុការណ៍​ដ៏​កម្រ​បានឃើញ​នេះ បានកើត​ឡើង​នៅ​ឧទ្យាន​ជាតិ​វ៉ាង​ហ្គេ (Hwange National Park) ក្នុងប្រទេស​ស៊ីម​បាប​វ៉េ​។ តោះ​! ប្រសិនបើ​បើ​ចង់​ជ្រាប​កាន់តែច្បាស់ ឬក៏​មិ​ជឿថា ក្រពើ​ខ្លាច​សត្វ​ដទៃ សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​