ស្តេច​មហា វិជ្ជ​រ៉ា​ឡុងកន ឡើង​គ្រងរាជ្យ​ជា ស្តេច​រ៉ា​ម៉ា​ទី១០ របស់​ថៃ​

980
ចែករម្លែក

​ព្រះបាទ មហា វិជ្ជ​រ៉ា​ឡុងកន ដែល​ជា​រ៉ា​ម៉ា​ទី​៥​របស់​ថៃ ត្រូវបាន​បំពាក់​ម្កុដ​ព្រះរាជា​កាលពី​ថ្ងៃ​សៅរ៍​ទី​៤​ឧសភា នៅក្នុង​ពិធី​បែប​សាសនា​ហិណ្ឌូ​និង​ព្រះពុទ្ធ​យ៉ាង​អធឹកអធម ខណៈ​ស្តេច​អង្គ​ថ្មី បាន​សច្ចា​ថា​នឹង​គ្រងរាជ្យសម្បត្តិ​ជាមួយនឹង​ភាពត្រឹមត្រូវ តាងនាម​អោយ​ប្រជាជន​ថៃ​។​

​ស្តេច វិជ្ជ​រ៉ា​ឡុងកន​ជា​មហាក្សត្រទី​១០​នៃ​ត្រកូល​ចក្រី ដែល​បាន​គ្រងរាជ្យ​នៅ​ថៃ​ចាប់​តាំងពី​ឆ្នាំ​១៧៨២​។​ព្រះ​អង្គ​បាន​ឡើង​គ្រងរាជ្យ​តាំងពី​ជាង​២​ឆ្នាំមុន ក្រោយ​បិតា​របស់​ទ្រង់​​សោយ​ទិវង្គត តែ​ត្រូវ​រង់ចាំ​ក្រោយ​រយៈពេល​កាន់​មរណទុក្ខ​ដ៏​យូរ​មុន​កំណត់​ថ្ងៃ​រាជាភិសេក​របស់​ទ្រង់​។​

​ពិធី​កាលពី​ថ្ងៃ​សៅរ៍ ចាប់ផ្តើម​នៅ​ពេល​ន​ក្ខ​ឬ​ក្ស​ម៉ោង​១០:០៩ ព្រឹក ជាមួយ​នឹង​ស្តេច​ពាក់អាវ​សវែង​ទទួល​ទឹកមន្ត​មកពី​ទូទាំង​ប្រទេស​ថៃ​និង​លាប​ប៉ាត​វា​ថ្នមៗ​នៅលើ​ព្រះ​ភ​ក្ត្រ​​របស់​ទ្រង់​នៅ​ទី​សក្ការ​មួយ​ក្នុង​វាំង​។​

​មានការ​គំនាប់​ដោយ​បាញ់កាំភ្លើង​ធំ​ដើម្បី​កត់សំគាល់​ពិធី ខណៈ​ប៉ី​បាន​ផ្លុំ​និង​លោកសង្ឃ​សូត្រធម៌​។​ព្រាហ្មណ៍​ហិណ្ឌូ​សក់​ពណ៌​ប្រផេះ​ក៏​បាន​ចូលរួម​ក្នុង​ពិធី​ដែល​តំណាងឲ្យការផ្លាស់ប្តូរ​របស់​រ៉ា​ម៉ា​ទី​១០​ពី​មនុស្ស​ទៅកាន់​តួអង្គ​ទេវៈ​។​

​ក្រោយមក​ទៀត​ព្រះអង្គ​បាន​គង់​នៅ​ក្រោម​ឆត្រ​រដ្ឋ​និង​ត្រូវបាន​ប្រទាន​ថ្វាយ​មហា​ម្កុដ​ជ័យជម្នះ ជា​ប្រដាប់​ពាក់​ទម្ងន់​៧,៣​គីឡូក្រាម ដែល​មាន​ដាំ​ត្បូង​មកពី​ឥណ្ឌា​។​

​មហេសី​ទី​៤​របស់​ទ្រង់ ស៊ី​ធីតា ដែល​បាន​រៀប​អភិសេក​នៅ​ប៉ុន្មាន​ថ្ងៃមុន​ព្រះអង្គ​ឡើង​គ្រងរាជ្យ​និង ត្រូវបាន​ប្រទាន​ងារ​ជា​មហាក្សត្រិយ បាន​អង្គុយ​លត់​ជង្គង់​នៅមុខ​ព្រះ​​ស្វាមី ដែល​គង់​នៅ​លើ​ប​ល័​ង្គ​។​

​សំរាប់​ប្រជាជន​ថៃ​ភាគច្រើន វា​ជា​លើកដំបូង​ដែល​ពួកគេ​បាន​ឃើញ​ពិធី​ឡើង​គ្រងរាជ្យ​នេះ ដោយសារ​ពិធី​នេះ​ចុងក្រោយ​បំផុត​ត្រូវ​បាន​ធ្វើឡើង​នៅ​ឆ្នាំ​១៩៥០​សំរាប់​អតីត​ព្រះ​​មហាក្សត្រ​ជា​ទីស្រឡាញ់ ភូមិបុន អា​ឌុល​យ៉ាដេ ដែល​បាន​សោយ​ទិវង្គត​ទៅហើយ​។​

​ចា​ការី​ន កឺ​ត​ឆុក អាយុ​១៦​ឆ្នាំ ដែល​ជា​សិស្ស​ស្ម័គ្រចិត្ត​ម្នាក់​បាន​និយាយថា​« ខ្ញុំ​រំភើប​ណាស់​ដោយ​មាន​ឱកាស​ជា​ផ្នែក​នៃ​ពិធី​នេះ​…​ខ្ញុំ​មក​ទីនេះ​ដើម្បី​មើល​ការ​រំជួលចិត្ត​របស់​ប្រ​​ជា​ជន​»​។​

​ព្រះ​ចៅ ភូមិបុន ត្រូវបាន​គេ​មើលឃើញថា​ជា តួអង្គ​បង្រួប​បង្រួប​ជាតិ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​ដែល​មាន​ភាពវឹកវ​រន​យោ​បាយ រហូតដល់​ពេល​ទ្រង់​សោយ​ទិវង្គត​នៅ​ខែ​តុលា​ឆ្នាំ​២០១៦​។​បុត្រា របស់​ទ្រង់ វិជ្ជ​រ៉ា​ឡុងកន ព្រះជន្ម​៦៦​វស្សា មិនសូវ​ល្បីល្បាញ​ដូច​បិតា​របស់​ទ្រង់​ទេ ដោយ​បាន​ចំណាយពេល​ភាគច្រើន​នៅ​បរទេស​និង​កម្រ​ថ្លែង​ទៅ​កាន់​ប្រជានុរាស្ត្រ​​របស់​ព្រះអង្គ​។​

​ដោយ​បាន​រៀប​អភិ​សេក​៤​ដង ទ្រង់​ស្នងរាជ្យ​ក្នុងនាម​ជា​ក្សត្រ​មាន​បំផុត​មួយ​អង្គ​នៅលើ​លោក ខណៈ​ប្រទេស​នេះ​កំពុង​ជាប់ផុង​ក្នុង​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​។​

​ប្រសូត្រ​នៅ​ថ្ងៃ​២៨​កក្កដា ឆ្នាំ​១៩៥២ វិជ្ជ​រ៉ា​ឡុងកន​ត្រូវ​គេ​ដឹងថា ចូលចិត្ត​ជិះ​កង់​និង​បើក​យន្តហោះ​ប្រយុទ្ធ តែ​បាន​ចំណាយ​ពេល​ភាគច្រើន​នៅ​បរទេស ជាពិសេស​នៅ​អាល្លឺម៉ង់​​និង​នៅតែ​មាន​អ្វី​ជា​អាថ៌កំបាំង​ចំពោះ​ប្រជាជន​ថៃ​ជាច្រើន​៕​ប្រែ​សម្រួល​៖​វាសនា​

ស្តេច រ៉ា​ម៉ា​ទី​៥​របស់​ថៃ គ្រង​ម្កុដ​នៅក្នុង​ពិធី​ឡើង​គ្រងរាជ្យ​កាលពី​ថ្ងៃ​សៅរ៍​ទី​៤​ឧសភា