ស្តេច​សង្ឃ​អំពាវនាវ​ឱ្យ​បួស​បានយូរ​វស្សា​កុំអាល​ប្រញាប់​សឹក​លាចាក​សិក្ខាបទ​ចោល​វត្ត​អារាម​

126
ចែករម្លែក
  • 11
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​: សម្តេច ន​ន្ទ ង៉ែត ព្រះសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​សង្ឃ​ទូទាំងប្រទេស​សូមឱ្យ​បាន​បួស​គង់នៅ​យូរ​ឆ្នាំ​វស្សា​គឺ​កុំអាល​ប្រញាប់​សឹក​លាចាក​សិក្ខាបទ​គឺ​ដើម្បី​ការពារ​ថែរក្សា​បាវចនា​ជាតិ​សាសនា​ព្រះមហា​ក្ស​ក្រ​យើង​។​ជាពិសេស​ឱ្យ​សក្តិសម​នឹង​គុណបំណាច់​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។​

​ក្នុង​ពិធី​ស្រោចស្រព​សុគន្ធវារី ព្រះ​នាគ​មុនី​ព្រះ​មេគណ និង​សហការី​គណ​ខេត្ត​ក្នុង​បរិវេណ​វត្ត​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​សង្ឃ​កំពូលៗ លោក ហ៊ុន ណេង តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ។​

កាលពី​រសៀល​ថ្ងៃទី​១៣​មីនា​សម្តេច​ន​ន្ទ​ង៉ែត​ព្រះ​សង្ឃនាយក​នៃ​ព្រះរាជណាចក្រ​កម្ពុជា​បាន​មាន​ដីកា​ថា អាត្មា​ចាស់ទុំ​មាន​ព្រះ​ជន្មា​មា​យុ ៩៥ វស្សា បច្ចុប្បន្ន គឺ​មានតែ​ការពឹង​ពាក់​លើ​លោក​ប្អូនៗ និង​លោកក្មួយៗ ទាំងអស់គ្នា​នេះហើយ​។​សម្តេច​សង្ឃនាយក​បាន​មាន​ដីកា​គូស​បញ្ជាក់ទៀតថា ពិសេស​សូម​ឲ្យ​សង្ឃ​ទាំងអស់​បួស​ឲ្យ​បាន​ច្រើន​វស្សា គឺ​កុំអាល​ប្រញាប់​សឹក​លាចាក​សិក្ខាបទ​នោះ​។

សូម​គង់នៅ​ក្នុង​វត្ត​ឲ្យ​បានយូរ​វស្សា គឺ​ដើម្បី​ជួយ​ការពារ ថែរក្សា​ជាតិ​សាសនា ព្រះមហាក្សត្រ​យើង និង​ដើម្បី​ឲ្យ​សក្តិសម​នឹង​គុណបំណាច់​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​សម្តេច ន​ន្ទ ង៉ែត បាន​មាន​ដីកា​ទៀតថា សំខាន់​ការ​គង់នៅ​ក្នុង​វត្ត​ចូរ​ប្រឹងប្រែង​សិក្សា រៀនសូត្រ ពិភាក្សា​ទាំងអស់គ្នា រួម​សាមគ្គី​គ្នា និង​កុំ​ប្រកាន់ ឬ​បែងចែក​វណ្ណ​: ជា​អង្គ​នេះ និង​អង្គ​នោះ​។

​បើ​អង្គណា​មានចំណេះ​ខ្ពង់ខ្ពស់​ជ្រៅជ្រះ គឺ​សូមជួយ​ចែករំលែក​គ្នា និង​ត្រូវ​ចេះដឹង​ខុស ដឹង​ត្រូវ ដឹងគុណ​ដឹង​បាប ដើម្បី​លើកកម្ពស់​សាសនា​។​លោក ស្រី សុភ័ក្ត្រ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៤ មីនា​ថា ជា​រៀងរាល់ឆ្នាំ មាន​អ្នក​មក​បួស​ជា​លោកសង្ឃ​ថ្មី និង​លាចាក​សិក្ខាបទ គឺ​ក្នុង​រង្វង់​ចន្លោះ​ពី ៥០០ ទៅ ១.០០០ អង្គ​។

គឺ​ចំនួន​បួស និង​សឹក​លាចាក​សិក្ខាបទ​សមត​ល្យ​ប្រហាក់ប្រហែលគ្នា​។
​ក្នុងនោះ​ច្រើន​អ្នក​សឹក​ឈប់​បួស​ជា​សង្ឃ​ជា​សាមណេរ និង​ភិក្ខុ​ថ្មីៗ ដែលមាន​អាយុ​ក្រោម ៣០ ឆ្នាំ​។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា បច្ចុប្បន្ន​ខេត្តកំពង់ចាម​មាន​ព្រះសង្ឃ​ចំនួន​សរុប ៥.៩០១ អង្គ ដែល​បាន​គង់​នៅតាម​បណ្តា​អារាម​ចំនួន ៣៧៦ វត្ត​៕S/