ស្តេច​ស៊ុ​ល​តង់​ម៉ូ​ហា​ម៉ា​ត់ទី​៥​នៃ​រដ្ឋ​កេ​ឡាន់​តាន់​របស់​ម៉ាឡេស៊ី​ស្វាគមន៍​បុត្រា​ទើប​ប្រសូត​ជាមួយ​មហេសី​ជនជាតិ​រុស្ស៊ី​

537
ចែករម្លែក

​ស្តេច​ស៊ុ​ល​តង់​ម៉ូ​ហា​ម៉ា​ត់ទី​៥​នៃ​រដ្ឋ​កេ​ឡាន់​តាន់​របស់​ម៉ាឡេស៊ី​និង​មហេសី​រុស្ស៊ី​របស់​ទ្រង់ អូក​សា​ណា វ៉ូ​វ៉ូ​ឌី​ណា (Oksana Voevodina) បានប្រកាស​នូវ​កំណើត​បុត្រា​ដំបូង​របស់​ពួក​ទ្រង់ បន្ទាប់ពី​ការ​មាន​ផ្ទៃពោះ​ដ៏​ពិបាក​។​

​បុត្រា ដែល​ប្រសូត​នៅ​ថ្ងៃទី ២១ ខែឧសភា​និង​មាន​ព្រះនាម​ថា Tengku Ismail Leon Petra Tengku Muhammad V Faris Petra ត្រូវបាន​ប្រកាស​ដោ​យម​ហេ​សី​វ៉ូ​វ៉ូ​ឌី​ណា​នៅលើ​គណនី Instagram ថ្មី​របស់​ទ្រង់​ក្រោម​ឈ្មោះថា Rihana Oksana Petra ដែល​ទ្រង់​បាន​យកមកប្រើ បន្ទាប់ពី​ពិធី​រៀប​អភិសេក​កាលពី ៦ ខែ​មុន​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា​។​

​វ៉ូ​វ៉ូ​ឌី​ណា​បាន​បង្ហោះ​រូបភាព​នៃ​ជើង​ទាំង​គូ​របស់​បុត្រា​កាលពី​ថ្ងៃទី​៤​មិថុនា​និង​សរសេរថា «២១ ឧសភា ២០១៩ គឺជា​ថ្ងៃ​ដែល​ជីវិត​របស់ខ្ញុំ​ត្រូវបាន​បែងចែក​ទៅជា “​មុន​” និង “​ក្រោយពី​”​។ អ្វី​គ្រប់យ៉ាង​ដែល​គេ​ប្រាប់​ខ្ញុំ​អំពី​ការផ្លាស់ប្តូរ​ដែល​កើតឡើង​ជាមួយ​រាងកាយ​ស្ត្រី​បន្ទាប់ពី​កំណើត​របស់​ទារក គឺជា​ការពិត​។ សេចក្ដីស្រឡាញ់​នេះ​គឺ​ពិសេស​។ អារម្មណ៍​នេះ​គឺ​ថ្មី​ទាំងស្រុង​។ ខ្ញុំ​ពិតជា​អរគុណ​ចំពោះ​ព្រះ​អាឡោះ​និង​ស្វាមី​របស់ខ្ញុំ ចំពោះ​កូនប្រុស​របស់​យើង​។ ឥឡូវនេះ​យើង​មាន​គ្នា​បីនាក់​ហើយ​។ សូម​អរគុណ​ចំពោះ​ការជ្រើសរើស​គ្រួសារ​របស់​យើង គឺ Tengku Ismail Leon Petra Bin Tengku Muhammad V Faris Petra”៕ ដោយ៖ កញ្ញាដាលីស

ស្តេច​ស៊ុ​ល​តង់​ម៉ូ​ហា​ម៉ា​ត់ទី​៥ និង មហេសី​រុស្ស៊ី​របស់​ទ្រង់ អូក​សា​ណា វ៉ូ​វ៉ូ​ឌី​ណា​ស្វាគមន៍​កំណើត​បុត្រា​ដំបូង​របស់​ពួក​ទ្រង់