ស្តេច​ហែល​ទឹក​! ហែល​ឆ្លងទន្លេ​ជាង ២ គីឡូម៉ែត្រ​ទៅធ្វើ​ការ​ជាង ១០ ឆ្នាំ​

480
ចែករម្លែក

ខណៈ​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក កំពុង​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍ នាពេល​បច្ចុប្បន្ន ជាពិសេស​អំឡុង​ម៉ោង​ដែលមាន​មនុស្ស​ធ្វើដំណើរ​ទៅមក​ច្រើន ដូចជា​ពេលព្រឹក និង​ពេល​ល្ងាច បុរស​ម្នាក់​បាន​ចៀសផុត​ពី​ការឈឺ​ក្បាល​ដោយសារ ការកកស្ទះ​ចរាចរណ៍​នឹកស្មាន​មិន​ដល់​។​
​ ​
​ក្នុង​រយៈពេល ១១ ឆ្នាំ​មកនេះ ពោលគឺ​ចាប់តាំងពី​ឆ្នាំ ២០០៨ លោក ជូ ពី​អ៊ូ (Zhu Biwu) ដែលជា​បុគ្គលិក​ការិយាល័យ​បានជ្រើសរើស​ការ​ហែល​ទឹក​ឆ្លងទន្លេ ដើម្បី​ចៀស​ពី ការកកស្ទះ​ចរាចរណ៍​។

​បុរស​វ័យ ៥៣ ឆ្នាំ​ដែល​រស់នៅ​ស្រុក​ហាន​យ៉ាង (Hanyang) ក្រុង​វូ​ហាន (Wuhan) ប្រទេស​ចិន ខាងលើ​តែងតែ​ហែល​ទឹក​ឆ្លងទន្លេ​យ៉ាង​ចឺ (Yangtze River) ចម្ងាយ ២.២០០ ម៉ែត្រ​ជា​រៀងរាល់ថ្ងៃ​ទៅ​កន្លែងធ្វើការ​របស់គាត់ ដោយ​ច្រក សម្លៀក បំពាក់ និង​ស្បែកជើង​ចូលក្នុង​ចង់​ប្លា​ស្ទិ​កបិទ​ជិត ចង​បណ្ដែត​តាម​ខ្លួន​។​

​បុរស​អ្នកគ្រប់គ្រង​ផ្សារ​ចំណីអាហារ​មួយកន្លែង​រូបនេះ​និយាយថា បើ​គាត់​ជិះ​រថភ្លើង ទៅធ្វើ​ការ​ត្រូវ​ចំណាយពេល​មួយ​ម៉ោង​ប៉ុន្តែ​គាត់​ហែល​ទឹក​ឆ្លងទន្លេ​ចំណាយពេល​ត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​។ ហើយ​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ស្ញប់ស្ញែង​គាត់ យ៉ាងខ្លាំង​ដែល​នឹកឃើញ​វិធី​នេះ និង​ជាពិសេស​សមត្ថភាព​ហែល​ទឹក របស់គាត់​៕ ប្រែ​សម្រួលៈ ខុម​