ស្ត្រីគ្រូមន្តម្នាក់នៅខណ្ឌឬស្សីកែវភាគច្រើន តារាៗតែងទៅរកធ្វើស្នេហ៍និងព្យាបាលជំងឺ

2395

(ភ្នំពេញ)៖ ស្ត្រីតគ្រូមន្តស្នេហ៍ខ្មែរអ៊ីស្លាមម្នាក់មានឈ្មោះល្បីតាមរយៈទស្សទាយព្យាបាលជំងឺនិងធ្វើស្នេហ៍មុខដ៏ល្បីល្បាញនៅតំបន់ច្រាំងចំរេះទី១ខណ្ឌឬស្សកែវជិត៣០ឆ្នាំកន្លងមកដែលតារាៗប្រុសស្រីល្បីឈ្មោះជាច្រើននិយមទៅជួបអ្នកគ្រូដើម្បីធ្វើស្នេហ៍និងព្យាបាលជំងឺផ្សេងៗ។

បើធ្វើដំណើរពីចំណុចកណ្តាលនៃរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៥រហូតដល់តំបន់ច្រាំងចំរេះឬគីឡូម៉ែត្រលេខ៩ ស្ថិតនៅភូមិ៣ ក្រុម៥សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីនិងបានលឺសុះសាយអំពីភាពល្បីរបស់គ្រូស្រីខ្មែរអ៊ីស្លាមម្នាក់នេះ។គ្រូស្រីល្បីខាងពូកែទស្សទាយ ព្យាបាលជំងឺ និងធ្វើស្នេហ៍មុខលើរបររកស៊ីការងារជាដើម។ ក្រៅពីអាជីវករក៏មានសិល្បករប្រុសស្រីមួយចំនួនចេញចូលមិនដាច់ដែរ។

នៅលើផ្ទះឈើលើថ្មក្រោមនៅជិតនឹងច្រកតូចមួយនៃមណ្ឌលសុខភាពច្រាំងចំរេះគឺមានមនុស្សម្នាក្មេងចាស់ប្រុសស្រីចេញចូលជាហូរហែរ។ គ្រូស្នេហ៍ស្រីរូបនេះត្រូវបានគេស្គាល់ឈ្មោះថាហ៊ីមណាវីក្នុងទឹកមុខស្រស់ស្រាយរាក់ទាក់អ្នកស្រីបានបញ្ជាក់ឲ្យដឹងថាអ្វីដែលធ្វើឲ្យមានអ្នកចេញចូលមិនស្រាកស្រាន្តនេះព្រោះតែពួកគេសុទ្ធតែមានទុក្ខលំបាកផ្សេងៗហើយត្រូវការជំនួយពីអ្នកស្រីដែលពួកគេសុទ្ធតែទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។

ស្ត្រីគ្រូស្នេហ៍បានរៀបរាប់ថាកាលពីពេលថ្មីៗនេះថា អ្នកមកពឹងពាក់ឲ្យអ្នកស្រីជួយមានគ្រប់មជ្ឈដ្ឋាន ទាំងមន្ត្រី ស្រ្តីមេផ្ទះ សិល្បករអាជីវករ ទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីហើយភាគច្រើនគឺការដឹងតៗគ្នាព្រោះតែអ្នកស្រីជួយរំដោះទុក្ខអ្នកពឹងពាក់អស់ជិត៣០ឆ្នាំហើយគឺចាប់តាំងពីការជួយដោះទុក្ខដោយដូរអង្ករមកម្ល៉េះ។អ្នកស្រីស្នើមិនធ្វើការរៀបរាប់ឈ្មោះតារាសម្តែងតារាចម្រៀងពិធីករដែលតែងតែចេញចូលផ្ទះអ្នកស្រីជាញឹកញាប់នោះព្រោះអ្នកស្រីយល់ថា ជារឿងបុគ្គល និងជាសីលធម៌ក្នុងការមិនបញ្ចេញអត្តសញ្ញាណរបស់ពួកគេ។

អ្នកស្រីថា សិល្បករដែលមកពឹងពាក់អ្នកស្រីភាគច្រើនគឺដើម្បីការងារ ពិសេសការធ្វើស្នេហ៍មុខឲ្យគេអាណិតស្រលាញ់ចូលចិត្តច្រើន ដែលវត្ថុដែលពួកគាត់យកមកប្រសិទ្ធីគឺមានទឹកអប់ក្រេមម្សៅជាដើម។ទាក់ទិនរឿងធ្វើស្នេហ៍គូស្រករវិញអ្នកស្រីបញ្ជាក់ថាមិនធ្វើដាច់ខាតធ្វើស្នេហ៍ដាក់ប្តីគេព្រោះតែវាជាអំពើបាបដែលខុសទៅនឹងក្រមសីលធម៌និងវិន័យគ្រូ។អ្នកស្រីបន្តថាអ្នកពឹងពាក់មានច្រើនមែនប៉ុន្តែភាគច្រើនពួកគេមានទុក្ខលើបញ្ហាគ្រួសារ ជំងឺ និង ការងាររកទទួលទាន។ គ្រូស្រីល្បីឈ្មោះវ័យ៥៦ឆ្នាំរូបនេះបន្ថែមថាអ្នកស្រីចេះជំនាញទស្សនទាយជោគជតារាសីរំដោះគ្រោះធ្វើស្នេហ៍មុខនិងព្យាបាលជំងឺនេះគឺមានក្បួនខ្នាតនិងការរៀងត្រឹមត្រូវពីគ្រូឥស្លាមម្នាក់កាលពីមុនពេលដែលអ្នកស្រីចាប់អាជីបនេះ។អ្នកស្រីថាអ្វីដែលសមប្រកបទាំងអស់មិនមែនអ្នកស្រីពូកែទេគឺមានទេវត្តាជាអ្នកជួយអ្នកស្រីជាបន្តបន្ទាប់។អ្នកស្រីបញ្ជាក់ដែរថា មិនមានទ្រនឹបអ្វីដូចគ្រូដទៃឡើយគឺអ្នកស្រីទទួលតែលុយ ហើយលុយក៏មិនកំណត់ដែរគឺអាស្រ័យលើធនធានរបស់អ្នកពឹងពាក់ប៉ុណ្ណោះប៉ុន្តែអ្នកស្រីប្រកាសមិនជួយដាច់ខាតសម្រាប់ការធ្វើអំពើធ្មប់និងធ្វើស្នេហ៍សម្រាប់ស្ត្រីទាក់ទងស្វាមីអ្នកដទៃដែលអ្នកស្រីចាត់ទុកថាជាអំពើបាបកម្មធ្ងន់ធ្ងរ។

អ្នកស្រីបញ្ជាក់ថាមិនត្រឹមតែអ្នកក្នុងស្រុកទេសូម្បីតែអ្នកក្រៅស្រុកក៏ពឹងពាក់ឲ្យអ្នកស្រីជួយផងដែរហើយពួកគេក៏ទទួលបានលទ្ធផលល្អប្រសើរតាមចិត្តចង់បានដែរ។ រាល់ពេលថ្ងៃពីព្រលឹមទល់ព្រលប់ថ្ងៃខ្លះស្ទើររកពេលសម្រាកទទួលទានបាយស្ទើតែមិនបាន ហើយពេលវេលាទាបភ្លឺគឺជាពេលដែលអ្នកស្រីត្រូវធ្វើពិធីខាបអន្ទង ប្រសិទ្ធីឲ្យដល់អ្នកមានជំនឿផងដែរ។ ការប្រកាន់ត្រណម និងប្រព្រឹត្តិអំពើល្អក្នុងសង្គមក៏បានក្លាយជាការស្រលាញ់រាប់អានពីមិត្តភ័ក្កិសាច់ញាតិនិងអ្នកភូមិផងរបងជាមួយហើយនេះគឺជាគោលការសម្រាប់អ្នកស្រីប្រតិបត្តិតាម។

ប្រការបែបនេះគឺអ្នកគ្រូប្រកាន់ជំហរធ្វើបុណ្យសាងកុសលសុំឲ្យតែទទួលបានសេចក្តីសុខព្រោះរាល់ថ្ងៃអ្នកគ្រូខិតខំចិញ្ចឹមក្មេងៗក្រីក្រកំព្រាខ្លះអត់មានឪពុកម្តាយជាច្រើននាក់ប្រៀបដូចជាសង្រ្គោះមនុស្សឲ្យមានអនាគតផុតពីទុក្ខវេទនា៕S ដោយៈសាវរក្ស

គ្រូស្នេហ៍ជនជាតិខ្មែរអ៊ីស្លាមស្រីល្បីឈ្មោះហ៊ីម ណាវី  កំពុងរៀបចំទស្សន៍ទាយឲ្យគេ
រណ្តាប់សម្រាប់ធ្វើពិធីខាបអន្ទង ប្រសិទ្ធីឲ្យដល់អ្នកមានជំនឿ

ផ្ទះអ្នកគូ្រហ៊ីម ណាវីស្ថិតនៅភូមិ៣ ក្រុម៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ