ស្ត្រីមានគភ៌បរិភោគស៊ុតមាន់ល្អជាងស៊ុតក្ងាន

416
ចែករម្លែក

​តាំងពី​យូរយារ​មកហើយ ស្ត្រី​មានគភ៌​តែង​ស្តាប់ឮ​ដំបូន្មាន​តៗ​គ្នា ឱ្យ​បរិភោគ​ស៊ុត​ក្ងាន ដើម្បីឱ្យ​កូន កើតមក​មាន​សុខ​ភាពល្អ​រឹងមាំ និង ឆ្លាត​ទៀតផង ។ តែ​ការពិត​នោះ គ្រាន់តែ​ជា​ពាក្យ​ដំណាល តៗ​គ្នា គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ ។​
​ ​
បច្ចុប្បន្ន​នៅលើ​ពិភពលោក ក៏​ពុំទាន់​មាន​គម្រោង​ស្រាវជ្រាវ​ណា ឬ​ឯកសារ​ណាមួយ​កត់ត្រា​ថា ពេល មានគភ៌​ត្រូវ​បរិភោគ​ស៊ុត​ក្ងាន​នឹង ជួយ​ឱ្យ​កូន​ឆ្លាត​មាន​សុខ​ភាពល្អ នោះទេ ។​
​ ​
ពួក​អ្នកជំនាញការ​ជីវជាតិ បានបង្ហាញ​តម្លៃ​ជីវជាតិ​ស៊ុត​ក្ងាន គឺ​អន់​ជាង​ឆ្ងាយ​ប្រៀប​នឹង​ស៊ុតមាន់ ។ តាមរយៈ​នោះ ស៊ុត​ក្ងាន​មាន​១៣,៥ ភាគរយ ប្រូតេអ៊ីន​, ១៣,២​ភាគរយ លីពីដ​, ០,៣៣ mg ភាគរយ វីតាមីន A, ០,១ mg ភាគរយ វីតាមីន B1, ០,៣០ mg ភាគរយ វីតាមីន B2, ០,១ mg ភាគរយ វីតាមីន PP… ។​
​ ​
ប្រៀប​នឹង​ស៊ុតមាន់​, ស៊ុត​ក្ងាន មាន​អត្រា​ប្រូតេអ៊ីន​ទាប​ជាង (​អត្រា ប្រូតេអ៊ីន​ក្នុង​ស៊ុតមាន់ គឺ​១៤,៨ ភាគរយ​) តែ​បែរ​ជាមាន​បរិមាណ លីពីដ​ខ្ពស់ជាង (​ក្នុង​ស៊ុតមាន់​គឺ ១១,៦​ភាគរយ​) ។
​ ​
​បរិមាណ​វីតាមីន​ក្នុង​ស៊ុតក្ងាន ក៏​ចាញ់​ស៊ុតមាន់​, ពិសេស​វីតាមីន A ចាំបាច់​បំផុត​សម្រាប់ ស្ត្រី​មានគភ៌ ។ បរិមាណ​វីតាមីន A ក្នុង​ស៊ុត​ក្ងាន ស្មើ​តែ​ពាក់កណ្តាល​ស៊ុតមាន់ (​ក្នុង ស៊ុតមាន់ គឺ ០,៧០ មង ភាគរយ​) ។​

​អាស្រ័យហេតុនេះ អ្នកជំនាញ ការ​ជីវជាតិ​ទូន្មាន​ស្ត្រី​គួរ​បរិភោគ​ស៊ុត មាន់​ជំនួស​ស៊ុត​ក្ងាន គឺ​ល្អ​ជាង​ច្រើន ៕ ប្រែ​សម្រួល​៖ រតនៈ​