ស្ត្រី៣នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅស្រុករំដួល

177
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ស្ត្រី៣នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របទិសគ្នាដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩នៅលើផ្លូវជាតិលេខ13ស្ថិតក្នុង ភូមិ ត្រពាំងដំរីឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយ រៀង រវាងម៉ូតូនិងម៉ូតូបើកបរស្របទិសគ្នា ពី ជើងទៅត្បូង។

សមត្ថកិច្ចបានឱ្យដឹងថាៈម៉ូតូទី១ម៉ាកហុងដាសេ125ពណ៌ខ្មៅ ស៊េរីឆ្នាំ2015ពាក់ស្លាកលេខភ្នំពេញ1FE1576បើកបរដោយឈ្មោះញឹក ចិន្តា ភេទស្រីអាយុ 18 ឆ្នាំរស់នៅភូមិ ត្រពាំងត្បាល់ ឃុំ អណ្តូងពោធ៏ ស្រុករមាសហែកខេត្តស្វាយរៀង បើកបរក្នុងទិសដៅពីជើងទៅត្បូង(ពាក់មួកសុវត្ថិភាព)រងរបួស ស្រាល ម៉ូតូខូចខាតស្រាល។ ម៉ូតូទី២ម៉ាកហុងដាសេ125 ពណ៌ខ្មៅស៊េរីឆ្នាំ2016ពាក់ស្លាកលេខកំពង់ស្ពឺ1J8652 បើកបរក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ យ៉ន អិតភេទស្រីអាយុ 33 ឆ្នាំ រស់នៅភូមិ ត្រពាំងអង្គុញ ឃុំដូង ស្រុករមាសហែក ខេត្ត ស្វាយរៀង (ពាក់មួកសុវត្ថិភាព )រងរបួសស្រាល ម៉ូតូខូចខាតស្រាល និង អ្នករួមដំណើឈ្មោះ អ៊ុកហាន ភេទ ស្រី អាយុ 40 ឆ្នាំរស់នៅភូមិត្រពាំងធំ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង (ពាក់មួកសុវត្ថិភាព)រងរបួសស្រាល។

ប្រភពដដែលបានបន្តថា មូលហេតុ ម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១៥ បត់ឆ្វេង។ បច្ចុប្បន្ន មធ្យោបាយទាំងពីរត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល កំពង់អំពិលឯអ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕B/