ស្ត្រី​កម្ពុជា​ម្នាក់ ទីបំផុត​បានទទួល​ស​ញ្ជា​តិ​អាមេរិក នៅ​អាយុ ១០៣ ឆ្នាំ​!

682

​ស្ត្រី​កម្ពុជា​អាយុ ១០៣ ឆ្នាំ​ម្នាក់ ដែល​បាន​រស់រានមានជីវិត​ពី​ការអត់ឃ្លាន​ការឈឺចាប់​និង​សង្គ្រាម​នៅលើ​ទឹកដី​កំណើត​របស់គាត់ បាន​អង្គុយ​ស្តាប់​និង​គ្រវី​កូន​ទង់ជាតិ​អាមេរិក កាលពី​ថ្ងៃ​អង្គារ​ទី​២២​សីហា នៅពេល​លោកយាយ​ក្លាយជា​ពលរដ្ឋ​អាមេរិក​។​

​លោកយាយ ហុង អ៊ី​ញ គឺជា​មនុស្ស​ចាស់​ជាងគេ​បំផុត​ក្នុងចំណោម​មនុស្ស​ជាង ១០.០០០ នាក់ ដែល​បាន​ស្បថសច្ចា​នៅក្នុង​បន្ទប់​ធំ​មួយ​នៅ​មជ្ឈមណ្ឌល​សន្និបាត​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​។​

​លោកយាយ​បានមក​រស់នៅ​សហរដ្ឋ​អា​មេ​រិច​នៅពេលដែល​គាត់​មាន​អាយុ​ជិត ៩៧ ឆ្នាំ​ដើម្បី​ចូលរួម​ជាមួយ​កូនស្រី​និង​សាច់ញាតិ​ផ្សេងទៀត​។​

​បី​ជំនាន់​នៃ​គ្រួសារ​របស់លោក​យាយ គឺ​ចាប់ពី​កូនស្រី​អាយុ ៨០ ឆ្នាំឈ្មោះ​ហៀ​ង ម៉េង​រហូតដល់​ចៅទួត​ស្រី​អាយុ ១៣ ឆ្នាំឈ្មោះ មេ​លី​ស​សា ធី (Melissa Tea) បាន​ចូលរួម​ពិធី​នេះ​។​

​លោកយាយ​មាន​ចៅ និង​ចៅទួត​ចំនួន ៣០ នាក់ កំពុង​រស់នៅ​សហរដ្ឋអាមេរិក​និង​កម្ពុជា​។​

​សាច់ញាតិ​របស់គាត់​បា​ន​ជួយ​លោក​ហុង អ៊ី​ញ​ពី​រទេះរុញ ហើយ​គាត់​បាន​ក្រោកឈរ​ជាមួយ​ទង់ជាតិ​អាមេរិក​នៅក្នុង​ដៃ​ដើម្បី​ទទួល​ពាក្យសម្បថ​។ ចៅប្រុស​របស់លោក​យាយ​ជា​អ្នក​និយាយ​ពាក្យសម្បថ ប៉ុន្តែ​លោកយាយ​បាន​ចូលរួម​ក្នុងការ​ទះដៃ​អបអរសាទរ​នៅពេល​ចុងបញ្ចប់​នៃ​ការស្បថ​នេះ​។​

​ចៅទួត​ស្រី​របស់គាត់ ឈ្មោះ ស៊ីវ ទៀង អាយុ ៤០ ឆ្នាំ​មកពី​ទីក្រុង​អូ​រេ​ង (Orange) បាន​និយាយថា “​លោកយាយ​និយាយថា​គាត់​មាន​ក្តីរំភើប​រីករាយ​ខ្លាំងណាស់​” ។​

​ក្រោយមកទៀត លោកយាយ​ហុង អ៊ី​ញ​បាន​ឈរ​ជាថ្មី​ម្តងទៀត​ដោយ​ដៃ​របស់គាត់​ដាក់​នៅលើ​បេះដូង​សម្រាប់​ពាក្យ​សច្ចា​ភក្តីភាព​និង​ការចាក់​បទ​ចម្រៀង “The Star-Spangled Banner”​។​

​លោកយាយ ហុង អ៊ី​ញ​បាន​រស់រានមានជីវិត​ពី​សង្គ្រាម​និង​អំពើហិង្សា​ជាច្រើន​ឆ្នាំ​ក្រោម​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០​។​

​ចៅស្រី​របស់គាត់​និយាយថា “​ក្នុងអំឡុង​ពេលនោះ លោកយាយ​រងទុក្ខវេទនា​ខ្លាំងណាស់​។ ពួកគាត់​មិនមាន​អ្វី​បរិភោគ​ទេ​” ។​

​លោកយាយ​តែងតែ​ប្រាថ្នា​ចង់​មក​អាមេរិក​។​

​ចៅប្រុស​របស់គាត់ ឈ្មោះ គីម ងួនទៀង អាយុ ៣៦ ឆ្នាំ​បាន​និយាយថា គ្រានោះ វា​គ្រាន់តែ​ជា “​សុបិន​ប៉ុណ្ណោះ​ព្រោះ​គាត់​ចង់​រស់នៅ​ក្នុងប្រទេស​ដែលមាន​សន្តិភាព​”​។​

​សាច់ញាតិ​អាច​នាំ​គាត់​មក​សហរដ្ឋអាមេរិក​កាលពី ៥ ឆ្នាំកន្លះ​មុននេះ​។ គាត់​ត្រូវតែ​ជា​អ្នករស់នៅ​អចិន្ត្រៃយ៍​ស្របច្បាប់​យ៉ាងហោចណាស់​រយៈពេល​ប្រាំ​ឆ្នាំ​មុននឹង​អាច​ស្នើសុំ​សញ្ជាតិ​៕ ដោយ៖​ កញ្ញាដាលីស

លោកយាយ ហុង អ៊ី​ញ ក្លាយជា​ពលរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ

លោកយាយ ហុង អ៊ី​ញ ក្លាយជា​ពលរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ