ស្ត្រី​កូន​ពីរ​ម្នាក់​ចំណាយ​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ដើម្បី​វះកាត់​ឱ្យ​ក្លាយជា​តុក្កតា​សិច​រស់​

1841
ចែករម្លែក
  • 2
    Shares

​ស្ត្រី​កូន​ពីរ​ម្នា​ក់បាន​ចំណាយ​ប្រាក់​អស់​១៣.០០០​ដុល្លារ​អាមេរិក លើ​ការវះកាត់​ដើម្បី​ក្លាយខ្លួនជា “​តុក្កតា​សិច​” មានជីវិត​បន្ទាប់ពី​គូ​ដណ្តឹង​របស់​នាង​បាន​ផិតក្បត់​នាង​។​
​ ​
​នាង ស៊ីន​ឌី មួរ (Cindy Moore) វ័យ​៣១​ឆ្នាំ​មកពី​ទីក្រុង​សល​ហ្វ័​ដ (Salford) សង្កាត់​ហ្គ្រេ​ត​ធ័​រ​ម៉េ​ន​ឆេ​ស្ទ័​រ (Greater Manchester) ប្រទេស​អង់គ្លេស​ខាងលើនេះ​បានធ្វើ​ការវះកាត់​សុដន់​បបូរមាត់​៣​ដង​ក្នុង​មួយខែ និង​ត​សក់​ដើម្បី​បំពេញ​ក្តី​សុបិន​របស់ខ្លួន​។​
​ ​
​នាង​បាន​ប្តូរ​ស្លាក​លេខ​រថយន្ត​ថ្មី​ដែលមាន​អក្សរ “Doll” (​តុក្កតា​) ដើម្បីឱ្យ​វា​កាន់តែ​ស៊ី​ជាមួយនឹង​សម្រស់ របស់​នាង​។​ប៉ុន្តែ​នាង​និយាយថា នាង​នៅ​មិនទាន់​ពេញចិត្ត​នឹង​លទ្ធផល​នេះ​ទេ ហើយ​នាង​ចង់​វះកាត់​ម្តងទៀត ដើម្បីឱ្យ​ពេញលក្ខណៈ​ដែល​នាង​ចង់បាន​៕ ប្រែ​សម្រួលៈ ខុម​