ស្ត្រី​កូន​ពីរ​ម្នាក់​ថតរូប​សិច​ស៊ី​លក់​ក្នុង​មួយខែៗ​បាន​ជាង ៥.០០០ ដុល្លារ​

1828
ចែករម្លែក
  • 3
    Shares

ស្ត្រី​កូន​ពីរ ម្នាក់​ដែល​គ្មាន​ការងារ​ធ្វើជា​ច្រើន​ឆ្នាំ​មកហើយ​ពេលនេះ​កំពុងតែ​កាក់កប​រក​ចំណូល បាន​រហូតដល់​ទៅជា​ង ៥.០០០ ដុល្លារ​ក្នុង​មួយខែ​តាមរយៈ​ការថតរូប​ស៊ិ​ច​ស៊ី និង​ពេលខ្លះ​ដល់​ថ្នាក់​ស្រាត ននលគក​ដើម្បី​លក់​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​។
​ ​
​នាង សាំ​ម៉ឺ​ស វ៉ុ​ន​ហេស (Summers VonHesse) អាយុ ៣០ ឆ្នាំ​មកពី​រដ្ឋ​នី​វ៉ា​ដា (Nevada) សហរដ្ឋអាមេរិក តែងតែ​ថតរូប​សិច​ស៊ី​របស់​នាង​លក់​តាម​គេហទំព័រ Patreon ហើយ​អ្នកប្រើប្រាស់ គេហទំព័រ​នេះ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់ប្រាក់​ប្រចាំខែ​ចន្លោះ​ពី ៥ ដុល្លារ​ដល់ ៥០ ដុល្លារ​ដើម្បី​បាន​មើលរូប របស់​នាង​ជាប្រចាំ​។​
​ ​
​នាង​បាន​ប្រាប់ Yahoo Beauty អំពី​ការលក់​រូបថត​សិច​ស៊ី​របស់​នាង​ដែលមាន​ការគាំទ្រ​ពី​ប្តី​របស់​នាង​ថា “​ខ្ញុំ​មិនដែល​មានការ​ងារ​ពិតប្រាកដ​ទេ​ចាប់តាំងពី​រៀបការ ៨ ឆ្នាំមុន​។ មានលទ្ធភាព​រួមចំណែក​រ៉ាប់រង ការចំណាយ​ក្នុង​គ្រួសារ​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍ល្អ​មែនទែន​”៕ ប្រែ​សម្រួលៈ​ខុម​