ស្ត្រី​ក្លាហាន ! ទិញ​សាំង​២​កាន​មកចាក់​ដុត​រោងចក្រ កែច្នៃ​ឈើ​ក្តា​កុង​ប្លា​កេ​ឆេះ​ផ្អើល​សមត្ថកិច្ច ក្នុង​ថ្ងៃ​បង្ហើយ​ចូលឆ្នាំ​ខ្មែរ​

1086
ចែករម្លែក

(​ភ្នំពេញ​)៖ រោង​ក​ចក្រ​ផលិត​គ្រឿង​សង្ហា​រឹម ក្តា​កុង​ប្លា​កេ របស់​ក្រុមហ៊ុន ប្រាយ​វ៉េ ហ្វើ​នី​ឈ័​រ ខណៈដែល​រោងចក្រ​ពុំមាន​កម្មករ​ធ្វើ​ការងារ ដោយ​ឈប់សម្រាក​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ បែ​ជា បែ​ជា​ស្ត្រី​ម្នាក់​ទិញ​សាំង​២​កាន​មកចាក់​ស្រោច​ដុត ឆាបឆេះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្ត​ពន្លត់អគ្គីភ័យ ចេញទៅ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​ជនបង្ក បើករថយន្ត​គេចខ្លួនបាត់ រហូតដល់​រសៀល​ថ្ងៃ​ដដែល ទើប​កម្លាំង​អាវុធហត្ថ​តាម​ចាប់ខ្លួនបាន ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​ស្ត្រី​ឈ្មោះ កែវ រតន​: ហៅ ហ្គិ​ច បាន​បង្ក​ការអុកឡុក​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សង្គម​នោះ ។ កាលពី​ដប់​ឆ្នាំមុន ស្ត្រី​រូបនេះ​ធ្លាប់ បាន​ដក​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ នៅ​ជិត​វត្ត​សន្សំ​កុសល​ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស ពីបទ បាញ់បោះ​សេរី និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ ក្រោយមក​ចុងឆ្នាំ​២០១៦ កន្លងទៅ ស្ត្រី​រូបនេះ​ដដែល​បាន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​យុវជន​២​រូប ត្រូវបាន​តុលាការ​សម្រេច​ឃុំ ខ្លួន​ដាក់ពន្ធនាគារ​ផងដែរ មកដល់​លើក​នេះ ស្ត្រី​ខាងលើ បង្កបញ្ហា​សារជាថ្មី​ទៀតហើយ ដោយ ដុត​រោងចក្រ​របស់​ប្តី ៕ ដោយ​: ចាន់តូ​

ស្ត្រីក្លាហាន ! ទិញសាំង២កានមកចាក់ដុតរោងចក្រ កែច្នៃឈើក្តាកុងប្លាកេ ឆេះផ្អើលសមត្ថកិច្ចក្នុងថ្ងៃបង្ហើយចូលឆ្នាំខ្មែរដោយៈចាន់តូភ្នំពេញ ៖ រោងកចក្រផលិតគ្រឿងសង្ហារឹម ក្តាកុងប្លាកេ របស់ក្រុមហ៊ុន ប្រាយវ៉េ ហ្វើនីឈ័រ ខណៈដែលរោងចក្រពុំមានកម្មករធ្វើការងារ ដោយឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរបែជា បែជាស្រ្តីម្នាក់ទិញសាំង២កានមកចាក់ស្រោចដុត ឆាបឆេះ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យ ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយជនបង្កបើករថយន្តគេចខ្លួនបាត់ រហូតដល់រសៀលថ្ងៃដដែល ទើបកម្លាំងអាវុធហត្ថតាមចាប់ខ្លួនបាន ។តាមសមត្ថកិច្ចបានឲ្យដឹងថា នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីឈ្មោះ កែវ រតន: ហៅ ហ្គិច បានបង្កការអុកឡុកធ្វើឲ្យភ្ញាក់ផ្អើលដល់សង្គមនោះ ។ កាលពីដប់ឆ្នាំមុន ស្ត្រីរូបនេះធ្លាប់បានដកកាំភ្លើងបាញ់គំរាមពលរដ្ឋ នៅជិតវត្តសន្សំកុសល ហើយត្រូវបានតុលាការផ្តន្ទាទោសពីបទ បាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ ។ ក្រោយមកចុងឆ្នាំ២០១៦ កន្លងទៅ ស្ត្រីរូបនេះដដែលបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន២រូប ត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារផងដែរ មកដល់លើកនេះ ស្រ្តីខាងលើ បង្កបញ្ហាសារជាថ្មីទៀតហើយ ដោយ ដុតរោងចក្ររបស់ប្តី ៕

Posted by Rasmei Kampuchea Daily on Monday, April 16, 2018