ស្ត្រី​ខាន​រួមភេទ​យូរ តើ​អាចធ្វើ​ឲ្យ​ទ្វារមាស​រួម​តឹង​វិញ​ទេ​?

2981
ចែករម្លែក

ទាំង​បុរស និង​ស្ត្រី​ច្រើនតែ​ជឿថា ការដែល​មិនបាន​រួមភេទ​ទេ គឺអាច​ជួយ​ឲ្យ​ទ្វារមាស​ទៅជា​តឹង ឬ​រួម​តូច​ទៅវិញ​បាន​។ ប៉ុន្តែ​មុនពេល​យើង​ឆ្លើយ​សំណួរ​នេះ អ្នក​ត្រូវតែ​ដឹង​អំពី​ការពិត​ខ្លះ​អំពី​ទ្វារមាស​មនុស្ស​ស្រី​ដែរ​។ ចូរ​ចាំ​ថា សាច់ដុំ​ក្នុង​ទ្វារមាស​មាន​លក្ខណៈ​យឺត​បែប​ធម្មជាតិ ហើយ​ការ​សូក​បញ្ចូល​លិង្គ​ទៅក្នុង​សរីរាង្គ​មួយ​នេះ​នឹង​មិនអាច​បំបាត់​ភាពយឺត​របស់​វា​បានឡើយ​។​

​នៅពេលដែល​សន្ទះ​ព្រហ្មចារី​យ៍រ​ហែក​ហើយ ទ្វារមាស​នឹង​កន្ត្រាក់ ហើយ​បន្ធូរ​ក្នុងពេល​រួមភេទ​ជាមួយនឹង​ការ​ភ្ញោ​ច​គ្រប់គ្រាន់ ហើយ​វា​ក៏​វិល​ទៅរក​សភាព​ដើម​វិញ​ដែរ​នៅពេល​ការរួម​ភេទ​ត្រូវ​បញ្ចប់​។

​ប៉ុន្តែ​អ្វីដែល​រឿង​ត្រូវ​និយាយ​នោះ​គឺថា គ្រាន់តែ​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការ​រួមភេទ គឺ​វា​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​ទ្វារមាស​បាត់បង់​ភាពយឺត​របស់​វា​ទៅហើយ​។ ប៉ុន្តែ​រឿងនេះ​មិនគួរណា​ជា​អ្វីដែល​នាំ​ឲ្យ​អ្នក​គេង​មិន​លក់​ឡើយ​។

​ដូច​អ្វីដែល​ខ្ញុំ​និយាយ​ពី​ខាងលើ ការរួម​ភេទ​ជា​ទៀងទាត់​ក្នុង​រយៈពេល​ណាមួយ ឬ​ពីរ​ឆ្នាំ វា​អាច​នឹងធ្វើ​ឲ្យ​ទ្វា​មាស​បាត់បង់​ភាពយឺត​របស់​វា​បាន​។ ប៉ុន្តែ​មាន​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​សាច់ដុំ​ទ្វារមាស​ទៅជា​យឺត​វិញ​តាមរយៈ​ការធ្វើ​លំ​ហាត់ប្រាណ Kegel ដើម្បី​បន្តឹង​សាច់ដុំ​នៅ​កម្រាល​អាង​ត្រគៀក​។ យ៉ាងណាមិញ ចូរ​ចាំ​ថា ការហាត់​ប្រាណ​មួយ​នេះ​គ្រាន់តែ​អាចជួយ​អ្នកទទួលបាន​ភាពយឺត​មួយចំនួន​ឡើងវិញ​ប៉ុណ្ណោះ​។ មនុស្ស​គ្រប់គ្នា​តែងតែមាន​លក្ខណៈខុសៗ​គ្នា ហើយ​ក៏មាន​លក្ខណៈ​ទ្វារមាស​ខុសគ្នា​ដែរ​។ ដូច្នេះ​លទ្ធផល​អាច​នឹងមាន​ល​ក្ខ​ណៈ​ខុសៗ​គ្នា​ដែរ​នៅពេល​ហាត់ប្រាណ​បែបនេះ​។

​បើសិនជា​អ្នក​ធ្លាប់​តម​ការ​រួមភេទរ​យៈ​ពេល​យូរហើយ ទ្វារមាស​អ្នក​មិនអាច​តឹង​ឡើងវិញ​ភ្លាមៗ​ឡើយ​។ តាមពិត បើសិនជា​អ្នក​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុងពេល​ស៊ូ​ក​បញ្ចូល​លិង្គ​នោះ វា​អាចមាន​ហេតុផល​ពី​យ៉ាង​ក្នុង​រឿងនេះ​។ កង្វះ​ការចេញ​ទឹករំអិល​នៅ​ទ្វារមាស ឬ​ការ​រួមភេទ​ដោយ​ថប់​អារម្មណ៍​។ ការ​កង្វះ​ទឹករំអិល​អាច​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង​ក្នុងពេល​រួមភេទ ហើយ​ការ​ថប់​អារម្មណ៍​ក៏​អាចធ្វើ​ឲ្យ​សាច់ដុំ​ក្នុង​ទ្វារមាស​រួម​តូច ដែលជា​ហេតុ​នាំ​ឲ្យ​ពិបាក​ក្នុងការ​សូក​បញ្ចូល​លិង្គ​ដែរ​។ ចំណុច​នេះហើយ​អាច​បញ្ជាក់​យ៉ាងច្បាស់​ថា ការ​មិនបាន​រួមភេទ​អាចធ្វើ​ឲ្យ​ទ្វារមាស​ទៅជា​តឹង​ណែន​វិញ​។ ដំណោះស្រាយ​នោះ​គឺ​ធ្វើ​យ៉ាង​មានការ​បរ​បោស​អង្អែល​ឲ្យ​បានល្អ និង​មាន​ទឹករំអិល​ច្រើន​ដែល​អាចជួយ​ផ្តល់​ភាព​ស្រើបស្រាល​ក្នុងពេល​រួមភេទ និង​សូក​បញ្ចូល​លិង្គ​បាន​កាន់តែ​ស្រួល​។

​បើសិនជា​ស្ត្រី​ម្នាក់​មិនបាន​សម្រេច​កាម​ដោយ​ខ្លួនឯង​គ្រប់គ្នា​ទេ​ខណៈពេល​កំពុងតែ​តម​ការ​រួមភេទ វា​នឹងធ្វើ​ឲ្យ​ទ្វារមាស​ស្ងួត​ខ្លាំង​ពេល​រួមភេទ​។ ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នោះ​គឺ​ការ​លាប​ទឹករំអិល​បន្ថែ​ម​ក្នុងពេល​ស៊ូ​ក​បញ្ចូល​លិង្គ​៕ ដោយៈ health.com.kh