ស្ត្រី​គួរ​ថត​សុដន់​ញឹក​ញ៉ាប់​ប៉ុណ្ណា​ទៅ ក្នុងការ​តាមដាន​សុខភាព​?

950
ចែករម្លែក

​ការថត​សុដន់​ស្ត្រី​នេះ អាច​តាម​ពាក្យ​បច្ចេកទេស​ថា Mammogram ដែល​វា​គឺជា​ការប្រើ​កាម​រស្មី​អ៊ិ​ច​កម្រិត​ទាប​ក្នុង​ការថត​ទៅលើ​សុដន់​ដើម្បី​រកមើល​ការប្រែប្រួល​ទាំងឡាយ​របស់​សុដន់​នោះ​ថា វា​ជា​រឿង​ធម្មតា ឬ​អត់​។ ចំពោះ​លទ្ធផល​របស់​វា​វិញ នឹង​បញ្ចូល​ទៅក្នុង​កុំព្យូទ័រ ហើយ​គ្រូពេទ្យ​ដែល​ថត​នោះ​នឹង​ពន្យល់​អំពី​លទ្ធផល​នោះ​ដល់​អ្នកជំងឺ​ភ្លាម​។​

​ការថត​សុដន់​បែបនេះ​នឹង​អាច​ឲ្យ​គ្រូពេទ្យ​កាន់តែ​មើលឃើញ​ការប្រែប្រួល​របស់​ជាលិកា​សុដន់​កាន់តែ​ដឹ​តដល់​ជាពិសេស​ក្នុងពេលដែល​ការពិនិត្យ​ធម្មតា​មិនអាច​វិនិច្ឆ័យ​ដឹង​។ ការថត​សុដន់​នេះ ត្រូវបាន​ប្រើប្រាស់​ទាំង​ស្ត្រី​ដែល​មិនមាន​បញ្ហា​សុដន់ និង​ស្ត្រី​ដែលមាន​អាកា​រៈ​នានា​ក្នុង​សុដន់​ដូចជា ការប្រែប្រួល​រូបរាង ឬ​ទំហំ​របស់​សុដន់ មាន​ដុំ ហូរ​ទឹករំអិល​ពី​ក្បាល​សុដន់ ឬ​ឈឺចាប់​ផ្សេងៗ​។ ការប្រែប្រួល​សុដន់​តែងតែ​កើត​ឡើងលើ​ស្ត្រី​ស្ទើ​តែ​ទាំងអស់​។ តាមពិតទៅ ការប្រែប្រួល​ទាំងអស់ នោះ​ភាគច្រើន មិនមែន​ជាម​ហារី​កឡើ​យ ប៉ុន្តែ​ដើម្បី​ដឹងថា​វា​អញ្ចឹង​មែន​នោះ មានតែ​គ្រូពេទ្យ​ទេ​ទើប​អាច​បញ្ជាក់បាន​។ ការប្រែប្រួល​របស់​សុដន់​ក៏​អាច​កើត​ឡើងជា​រៀងរាល់ខែ​ដែរ នេះ​ដោយសារតែ​ការ​មក​រដូវ​។​

​តើ​ស្ត្រី​យើង​គួរតែ​ឧស្សាហ៍​ទៅ​ឲ្យ​ពេទ្យ​ថត​សុដន់​ញឹកញាប់​ប៉ុណ្ណា​ទៅ​?
​សម្រាប់​ស្ត្រី​ដែលមាន​អាយុ​ចាប់ពី ៥០ ទៅ​៧៤​ឆ្នាំ គួរតែ​ថត​សុដន់​ជា​រៀងរាល់ ២​ឆ្នាំ​ម្តង​។ ចំពោះ​ស្ត្រី​អាយុ​ក្រោម ៥០​ឆ្នាំ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ថា ពេលណា​គួរតែ​ចាប់ផ្តើម និង​ត្រូវ​ថត​សុដន់​នេះ​ញឹកញាប់​ប៉ុណ្ណា អាស្រ័យ​ទៅតាម​លក្ខណៈ និង​ការប្រែប្រួល​របស់​សុដន់​នាង​៕ ដោយ​: www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​