ស្ត្រី​ចិន​មួយរូប​រវល់​ដល់​ថ្នាក់​បក​ខ្ទឹម​តាម​ទូរ​រថភ្លើង​

1116
ចែករម្លែក

កាលពីពេល​ថ្មីៗ​នេះ ខណៈពេល​កំពុងធ្វើដំណើ​រ​ពី​ចេញពី​កន្លែងធ្វើការ​ត្រឡប់ទៅផ្ទះ​វិញ អ្នកធ្វើដំណើរ​មួយចំនួន នៅក្នុង​ទីក្រុង​វូ​ហាន (Wuhan) ប្រទេស​ចិន បាន​បង្ខំចិត្ត​ទុក​កន្លែង​ឱ្យ​មីង​ម្នាក់​បក​ខ្ទឹមស​ពង្រាយ​ពេញ​ហ្នឹង​។​
​ ​
​អ្នកធ្វើដំណើរ​ដូចគ្នា​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​នេះ ហើយ​បាន​ព្យាយាម​ពន្យល់​ប្រាប់​គាត់​ថា​រថភ្លើង​មិនមែនជា​កន្លែង សម្រាប់​បក​ខ្ទឹម​នោះទេ​។ ឮ​បែបនេះ មីង​ម្នាក់នេះ​បាន​ឆ្លើយតប​ទៅវិញ​គួរឱ្យ​ហួសចិត្ត​ថា “​នៅផ្ទះ​ខ្ញុំ​រវល់​ណាស់ ខ្ញុំ​គ្មាន​ពេលធ្វើ​នៅផ្ទះ​ទេ​”​។
​ ​
​ទីបំផុត បុរស​វ័យក្មេង​ម្នាក់​ដែល​ទ្រាំ​នឹង​ទង្វើ​នេះ​លែង​បាន​តទៅទៀតបាន​ចាប់ផ្តើម​រើស​សម្បក​ខ្ទឹម​ដែល​មីង​ម្នាក់នេះ​ពង្រាយ ដាក់ចូល​ក្នុង​ថង់​។ នៅពេល​ឃើញបែបនេះ មីង​ម្នាក់នេះ​និយាយថា ចាំ​គាត់​ជា​អ្នក​រើស​៕ ប្រែ​សម្រួល ៖ ខុម​

#