ស្ត្រី​ចិន​ម្នាក់​ផលិត​រ៉ូ​ប​កូនក្រមុំ​ចេញពី​បាវ​ស៊ីម៉ង់ត៍​៤០

1255
ចែករម្លែក

នៅពេលរ៉ូបកូនក្រមុំភាគច្រើនបំផុតត្រូវបានផលិតឡើងពីសូត្រនិងសាច់ក្រណាត់ល្អៗ ស្រ្តីម្នាក់នៅចិនភាគពាយព្យ បានធ្វើអោយមនុស្សរាប់លាននាក់ចាប់អារម្មណ៍ដោយសារតែបង្កើតរ៉ូបចេញពីវត្ថុសំណល់នៃការជួសជុលផ្ទះរបស់នាង។

តាន់ លីលី អាយុ២៨ឆ្នាំ ផលិតរ៉ូបមួយទាំងមូល រួមទាំងមួក ចេញពីបាវស៊ីម៉ង់ត៍៤០ដែលគេគ្រវាត់ចោលបន្ទាប់ពីស៊ីម៉ង់ត៍ក្នុងបាវទាំងនេះត្រូវបានប្រើសំរាប់ជួសជុលផ្ទះរបស់នាងនៅក្នុងភូមិមួយក្នុងក្រុងឡុងណាន។ស្រ្តីដ៏មានទេពកោលសល្យនេះ ជាកសិករម្នាក់និងមិនដែលចូលរៀននៅសាលាច្នៃម៉ូតអីទេ។នាងធ្វើរ៉ូបនេះតាមចិត្តនឹកឃើញនៅថ្ងៃមួយ។

តាន់ លីលី ផលិតរ៉ូប និងមួកចេញពីបាវស៊ីម៉ង់ត៍៤០

តាន់ បានឈប់រៀននៅអាយុ១៨ឆ្នាំ បន្ទាប់ពីឪពុកនាងស្លាប់ដោយមហារីក។នាងបានរៀបការជាមួយ យ៉ាង មីញហ្វេ នៅឆ្នាំ២០១២និងមានកូនមួយជាមួយគ្នា។អ្នកទាំងពីរបានជួលជុលកែកុនផ្ទះរបស់គេកាលពីពេលថ្មីៗហើយទើបតែថ្ងៃពុធទី១៩កញ្ញាសប្តាហ៍មុន នាងបានបាត់មុខនៅឯស្រែតែបែរជាមកបង្ហាញម៉ូតរ៉ូបបាវស៊ីម៉ង់ត៍នៅជាប់ផ្ទះរបស់នាង។

នាងថែមទាំងបង្ហោះឃ្លីបរ៉ូបចម្លែករបស់នាងលើបណ្តាញសង្គម ជាហេតុនាំអោយមានការចាប់អារម្មណ៍ភ្លាមៗ គឺមានការចូលមើលដល់ទៅជាង៤លាន៕ដោយ៖វាសនា

#