ស្ត្រី​ចំណាស់​ម្នាក់​យក​ថ្នាំ​អ៊ុតសក់​​ផឹក​បណ្តាលឲ្យពុលស្លាប់

190
ចែករម្លែក

ដោយ:វ៉ៃកូ/​ស្វាយរៀង​ ៖ ​ស្ត្រី​វ័យ​៦៣​ឆ្នាំ​ម្នា​ក់បាន​ស្លាប់ ​ខណៈដែល​ក្រុមគ្រួសារ​ដឹក​ប​ញ្ជួ​ន​ដល់​ដោយសារ​វង្វេង​ភ្លេចភ្លាំង​យក​ថ្នាំ​ខ្មៅ​លាប​សក់​យកមក​ផឹក​ បណ្តាលឲ្យ​ពុល​ប្រកាច់​ស្លាប់​។​

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​:១៥​នាទី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩​នៅផ្ទះ​របស់ខ្លួន​ស្ថិតក្នុង ភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង​។​

​យោងតាម​ស​ត្ថ​កិច្ច​បានឲ្យដឹងថា​ នៅ​មុនពេល​កើតហេតុ​កូន​របស់គាត់​បាន​យក​ថ្នាំលាបសក់​ចាក់​ដាក់​ចាន ​ហើយ​យកទៅ​ទុក​លើ​ទូរ​តែ​មិន​ថា​មេច​ស្រាប់តែ​គាត់​យក​ថ្នាំ​ដាក់​នៅលើ​ទូ​យកមក​ផឹក​អស់​។​

​ប្រភព​បាន​បន្តទៀតថា​​ ​ក្រោយពី​ជនរងគ្រោះ​ផឹក​ថ្នាំលាបសក់ ​រួចមក​ថ្នាំ​ចាប់ផ្តើម​ធ្វើ​ទុក​ប្រកាច់​បែកពពុះមាត់។ ​ពេលនោះ​ដែល​កូនចៅ​ក្រុមគ្រួសារ​ដឹង ក៏បាន​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ស្រុក​ស្វាយទាប។

​ប្រភព​បញ្ជាក់ទៀតថា​ ​ដោយ​ស្ថានភាព​របស់​អ្នក​ជ​ង្ងឺ​ធ្ងន់ធ្ងរ​ពេក មន្ទី​រពេទ្យ​ស្រុក​ស្វាយទាប​បាន​បញ្ជូន​បន្តទៅ​មន្ទី​រពេទ្យ​ខេត្តស្វាយរៀង​។ ​ពេលដែល​ទៅដល់​មន្ទី​ខេត្តស្វាយរៀង ​ក្រុមគ្រូពេទ្យ​ពិនិត្យ​ហេី​យ​បាន​ប្រាប់ថា គាត់​បាន​ស្លាប់​ហេី​យ​​។​

​ហើយ​ជនរងគ្រោះ​មានឈ្មោះ គង់ ម៉ាន់ ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃំុ​ខាង​លេី មាន​ជម្ងឺ​វង្វេង​ប្រចាំកាយ​បាន​យក​ថ្នាំ​អ៊ុតសក់​ពណ៌ខ្មៅ ដែល​កូន​ទុក​លេី​ទូរ​យកមក​ផឹក ​បណ្តាលឲ្យបែក​ពពុះ​ប្រកាច់​ស្លាប់​ពេល​ប​ញ្ជួ​ន​ទៅដល់​មន្ទីរពេទ្យ​៕B/

#