ស្ត្រី​ជនជាតិ​កូរ៉េខាងត្បូង​ជាប់គុក​ដោយសារ​លួច​រូបថត​អាក្រាតកាយ​បុរស​បង្ហាញ​ម៉ូត ហើយ​បង្ហោះ​តាម​ប្រព័ន្ធ​អន​ឡាញ​

758
ចែករម្លែក
  • 21
    Shares

ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានចាប់ដាក់គុកដោយសារលួចថតរូបអាក្រាតកាយបុរសបង្ហាញម៉ូតម្នាក់ហើយបង្ហោះរូបភាពតាមប្រព័ន្ធអនឡាញ។

ស្ត្រីអាយុ២៥ឆ្នាំដែលជាអ្នកបង្ហាញម៉ូតផងដែរនេះ ត្រូវបានកាត់ទោសឱ្យជាប់គុក១០ខែពីបទលួចថតរូបនេះ នៅសាលាសិល្បៈមួយនៅទីក្រុងសេអ៊ូល។

ការកាត់ទោសដ៏កម្រនេះបានធ្វើឱ្យមានការចោទប្រកាន់អំពីការអនុវត្តច្បាប់លម្អៀងដោយមិនយុត្តិធម៌អំពី “ចារកម្មអាសអាភាស” ដែលជាទូទៅជាប់ពាក់ព័ន្ធនឹងពួកបុរសៗដែលលួចថតរូបស្ត្រីៗ។

នៅប្រទេសកូរ៉េខាងត្បូងនេះ មានករណីលួចថតរូបច្រើនជាង៦.០០០ករណី ត្រូវបានរាយការណ៍ជារៀងរាល់ឆ្នាំ ហើយ៨០ភារយនៃជនរងគ្រោះគឺជាស្ត្រី។

ម៉ាស៊ីនថតដែលលាក់បាំងលួចថតអ្នកចូលបន្ទប់ទឹកឬអ្នកផ្លាស់សម្លៀកបំពាក់នៅហាងលក់សម្លៀកបំពាក់ នៅកន្លែងហាត់ប្រាណនិង នៅកន្លែងហែលទឹក។ បន្ទាប់មកវីដេអូទាំង នោះត្រូវបានបង្ហោះនៅលើបណ្តាញវេបសាយអាសអាភាស។

យោងតាមស្ថិតិរបស់រដ្ឋាភិបាលបានឱ្យដឹងថាមានតែ៨,៧ភាគរយនៃអ្នកដែលត្រូវបានចាប់បានចំពោះការលួចថតបែបននេះ ត្រូវបានចាប់ដាក់គុក ។ ក្នុងចំណោមករណីចំនួន៦.៤៦៥ករណីដែលបាន រាយការណ៍កាលពីឆ្នាំមុននោះ គឺមានជនល្មើសតែចំនួន១១៩នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅពន្ធនាគារ។

ករណីនេះបានធ្វើឱ្យក្រុមសកម្មជនចោទប្រកាន់ក្រុមអាជ្ញាធរថាបានអនុវត្តច្បាប់ដោយប្រកាន់ភេទ បន្ទាប់ពីមានការសម្រេចដាក់ទោសនេះ កាលពីថ្ងៃចន្ទ។

លោកស្រីSeo Seung-hui ប្រធានគ្រប់គ្រងនៃអង្គការការជនស៊ីវិលប្រឆាំងការរំលោភបំពានផ្លូវភេទកូរ៉េបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “មានការឆ្លើយតបទាំងស្រុងរបស់ប៉ូលីសចំពោះករណីជនរងគ្រោះជាប្រុស ខណៈដែលជនរងគ្រោះជាស្រ្តីវិញ យើងកម្រឃើញពួកគេចាត់វិធានការទាំងស្រុងនិងរហ័សទេ” ។

ប៉ុន្តែ ចំពោះការសម្រេចរបស់ខ្លួននេះ តុលាការនេះបាននិយាយថា ស្ត្រីដែលមិនបានបញ្ជាក់ឈ្មោះនេះ គឺចំបាច់ត្រូវបានដាក់ទោសជាដាច់ខាត ដោយសារស្រ្តីនេះ បានធ្វើឱ្យខូចសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនររបស់ជនរងគ្រោះនេះ។

ស្រ្តីនេះ ត្រូវបានចាប់ខ្លួន កាលពីខែឧសភា គឺតែប៉ុន្មានថ្ងៃ បន្ទាប់ពីហេតុការណ៍នេះ បានកើតឡើងនៅសាលាសិល្បៈHongik នៅទីក្រុងសេអ៊ូល ៕

ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ជាប់គុកដោយសារលួចរូបថតអាក្រាតកាយបុរសបង្ហាញម៉ូត ដែលជាករណីមួយនាំឱ្យមានការតវ៉ាប្រឆាំងចំពោះការអនុវត្តច្បាប់លម្អៀងដោយមិនយុត្តិធម៌អំពី “ចារកម្មអាសអាភាស” នេះ