ស្ត្រី​ជនជាតិ​បូ​លី​វី អាយុ​ជិត ១១៨​ឆ្នាំ ក្លាយជា​មនុស្ស​ចាស់​បំផុត​លើ​ពិភពលោក​?

1176
ចែករម្លែក

​លោកយាយ ជូ​លា ហ្វ​រ្ល៉េ​ស ខូ​ក (Julia Flores Colque) នៅតែ​អាច ច្រៀង​លេង​យ៉ាង សប្បាយ ថ្វីបើ​គាត់​មាន​វ័យ រហូតដល់​ទៅជិត ១១៨ ឆ្នាំ​ក្តី​។
​ ​
​ក្នុង​ឆាកជីវិត​ដ៏​វែង​របស់គាត់ គាត់​បាន​ឆ្លងកាត់​សង្គ្រាមលោក​លើក ទី​១ សង្គ្រាមលោកលើកទី​២ បដិវត្តន៍ ក្នុងប្រទេស​បូ​លី​វី ដែលជា​ប្រទេស កំណើត​របស់គាត់ និង​ការ​ប្រែក្លាយ​តំបន់​ជនបទ សា​កា​បា​(Sacaba) ដែល គាត់​រស់​នៅមាន​ប្រជាជន ៣.០០០ នាក់ ទៅជា​ទីក្រុង​អ៊ូអរ ដែលមាន​ប្រជាជន ជាង ១៧៥.០០០ នាក់​ក្នុង​រយៈពេល ៥ ទសវត្សរ៍​មកនេះ​។​

​អត្តសញ្ញាណប័ណ្ណ​របស់​គាត់ បង្ហាញថា គាត់​កើត​នៅ​ថ្ងៃទី​២៦ ខែ តុលា ឆ្នាំ​១៩០០ នៅ​ការដ្ឋាន យក​រ៉ែ​មួយកន្លែង​នៅ​ជួរ​ភ្នំ​បូ​លី​វី​។ ស្ថិត ក្នុង​វ័យ ១១៧ ឆ្នាំ និង​ជាង ១០ ខែ លោកយាយ​គឺជា ស្ត្រី​មាន​វ័យ​ចំណាស់ បំផុត​នៅ​ទ្វីប​អាម៉េរិក​ខាងត្បូង ហើយក៏​ប្រហែល​អាច​ក្លាយជា​មនុស្ស មាន​វ័យ ចំណាស់​បំផុត​លើ​ពិភពលោក​ផងដែរ​។​

​ប៉ុន្តែ​កំណត់ត្រា​ពិភពលោក ហ្គី​ណេ​ស (Guinness World Records) បាន​និយាយថា ខ្លួន​មិនទាន់​ទទួលបាន​ពាក្យសុំ​របស់គាត់​នៅឡើយ​ទេ ហើយ លោកយាយ​ក៏​មិន​ខ្វល់​ពី​ឯ​តគ្គកម្ម របស់ខ្លួន​ដែរ ព្រោះ​គាត់​មិន​ធ្លាប់​ទាំង​ឮ ទាក់ទិន​កំណត់ត្រា​នេះ​ផង​។​

​សព្វថ្ងៃ លោកយាយ​រស់ ៦៥ ឆ្នាំ ហើយ​ចូលចិត្ត​នៅ​ជាមួយ​ឆ្កែ ឆ្មា និង​មាន់គក​របស់គាត់​។ គាត់​មានជីវិត រស់​រវើក​ហើយ​តែងតែ​ច្រៀង​ចម្រៀង​ឱ្យ អ្នក​គ្រប់គ្នា​ដែល​ទៅលេង​ផ្ទះ​គាត់​ស្តាប់ ៕ ប្រែ​សម្រួល​: ខុម