ស្ត្រី​ជនជាតិ​អាម៉េរិក​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​លួច​ទារក​ទើប​កើត​ចេញពី​ប្រទេស​ហ្វីលីពីន​

320
ចែករម្លែក

​ស្ត្រី​ជនជាតិ​អាម៉េរិក​ម្នាក់​ត្រូវបាន​ចោទប្រកាន់​បន្ទាប់​ពី​ប៉ុនប៉ង​យក​ទារក​អាយុ​៦​ថ្ងៃ​ម្នាក់ ចេញពី​ប្រទេស​ហ្វីលីពីន ដោយ​លាក់​នៅក្នុង​កាបូបស្ពាយ​មួយ​។​

​នាង Jennifer Erin Talbot អាយុ​៤៣​ឆ្នាំ ជនជាតិ​អាម៉េរិក​នេះ បាន​ឆ្លងកាត់​កន្លែង​ពិនិត្យ​អន្តោប្រវេសន៍​នៃ​កាស​យានដ្ឋាន​អន្តរជាតិ​Ninoy Aquino នៅ​ទីក្រុង​ម៉ានីល កា​​លពី​ថ្ងៃ​ពុធ​ទី​៤​ខែកញ្ញា​នេះ ដោយ​មិន​បាន​ប្រកាស់​ប្រាប់​ថា​ខ្លួន​មាន​ទារក​នេះ​ទៅ​ក្រុម​មន្ត្រី​នោះទេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​នាង​ហៀបនឹង​ឡើង​យន្តហោះ​ទៅ​សហរដ្ឋ​អាម៉េរិក​នៅពេលដែល​នាង​ត្រូវបាន​បញ្ឈប់​នៅ​ច្រកទ្វារ​ឡើង​ជិះ​យន្តហោះ​ដោយ​បុគ្គ​​លិ​កក្រុមហ៊ុន​អាកាសចរ​ណ៍ Delta Airlines ។​

​លោក Atty Manny Dimaano ប្រធាន​អង្គភាព​ស៊ើបអង្កេត​របស់​អាកាសយា​ន​ដ្ឋា​ន​នេះ បាន​និយាយថា​”​ពួកគេ​មាន​ការភ្ញាក់ផ្អើល​នៅ​ពេល​ពួកគេ​ដឹងថា​មាន​ទារក​ម្នាក់​​នៅ​ខាង​ក្នុង​កាបូប​នោះ​”​។​

​លោក​បាន​បន្ថែមថា​”​ពិតជា​មាន​ចេតនា​លាក់បាំង​និង​លួចលាក់​យក​ទារក​នេះ​ចេញ​ទៅ​ហើយ​នោះ​ជា​មូលហេតុ​ដែល​នាង​អាច​ឆ្លងកាត់​ផុតពី​កន្លែង​ត្រួតពិនិត្យ​សន្តិសុខ​នោះ​។​

​នាង Jennifer Erin Talbot បាន​បង្ហាញ​លិខិត​បញ្ជាក់​មួយ​ដែល​បានមកពី​ម្តាយ​របស់​ទារក​នេះ​ដែល​ផ្តល់​ការយល់ព្រម​សម្រាប់​ទារក​នេះ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាម៉េរិក​។ ប៉ុន្តែ​ការិយា​​ល័យ​ស៊ើបអង្កេត​នេះ បាន​និយាយថា ឯកសារ​នោះ​មិន​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ម្តាយ​នេះ​ទេ​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា មិន​មាន​យល់​ឯកសារ​ធ្វើដំណើរ​ពី​រដ្ឋាភិបាល​ដែល​ត្រូវបាន​ចេញ​សម្រាប់​ទារក​ដែល​មាន​សុខភាព​ល្អ​នោះ​ទេ​។​

​ទារក​ដែល​ត្រូវបាន​គេ​ជឿ​ថា​ជា​ជនជាតិ​ហ្វីលីពីន​នេះ​នឹង​ត្រូវ​បាន​យក​ទៅ​ក្រសួង​សង្គមកិច្ច​និង​អភិវឌ្ឍន៍ ។​

​ក្រុម​មន្ត្រី​ក៏​កំពុង​ស្វែងរក​ឪពុក​ម្តាយ​របស់​ទារក​នេះ ។ ឪពុក​ម្តាយ​របស់​ទារ​ក​នេះ​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ការពារ​កុមារ ចំណែក​នាង Jennifer Erin Talbot ​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ប្រឆាំង​ការជួយ​ដូរ​មនុស្ស​៕​ដោយ​៖​សុខា​/sn

នាង Jennifer Erin Talbot ត្រូវបាន​ចាប់ខ្លួន​ខណៈដែល​ព្យាយាម​លួច​យក​ទារក​ចេញពី​ប្រទេស​ហ្វីលីពីន​