ស្ត្រី​ជប៉ុន​អាយុ​១១៦​ឆ្នាំ​ជាប់​កំណត់ត្រា​ហ្គី​ណេ​ស​ជា​ស្ត្រី​ចាស់​បំផុត​លើ​ពិភពលោក​

348
ចែករម្លែក

​ស្ត្រី​ជនជាតិ​ជប៉ុន​អាយុ ១១៦ ឆ្នាំ​ម្នាក់ ដែល​ចូលចិត្ត​លេងល្បែង​អុក​ឈ្មោះ Othello ត្រូវបាន​ផ្តល់​តំណែង​ជា​មនុស្ស​ចាស់​ជាងគេ​នៅលើ​ពិភពលោក​កាលពី​ថ្ងៃ​សៅរ៍​ទី​៩​មីនា​ដោយ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​។​

​អាជ្ញាធរ​កំណត់ត្រា​ពិភពលោក​នេះ​បានទទួល​ស្គាល់​លោកយាយ កា​ណេ តា​ណា​កា (Kane Tanaka) ជា​ផ្លូវការ​នៅក្នុង​ពិធី​មួយ​នៅឯ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ ដែល​លោកយាយ​កំពុង​រស់នៅក្នុង​ទីក្រុង​ហ្វូ​គូ​អូ​កា​នៅ​ភាគ​និរតី​ប្រទេស​ជប៉ុន​។ គ្រួសារ​លោកយាយ​និង​ចៅហ្វាយក្រុង​បាន​មាន​វត្តមាន​ដើម្បី​អបអរសាទរ​។​

​លោកយាយ​តា​ណា​កា​កើត​ថ្ងៃទី ២ ខែមករា​ឆ្នាំ ១៩០៣ គឺជា​កូន​ទី​ប្រាំពីរ​ក្នុងចំណោម​កូន​ប្រាំ​បីនាក់​។ លោកយាយ​បាន​រៀបការ​ជាមួយ​លោកតា ហ៊ី​ដេ​អូ តា​ណា​កា (Hideo Tanaka) នៅ​ឆ្នាំ ១៩២២ ហើយ​ពួកគេ​មានកូន​បួន​នាក់ និង​បាន​យក​កូនចិញ្ចឹម​ម្នាក់ទៀត​។​

​លោកយាយ​តែង​ភ្ញាក់​នៅ​ម៉ោង ៦ ទៀបភ្លឺ​ហើយ​ចូលចិត្ត​សិក្សា​គណិតវិទ្យា​។​

​មនុស្ស​ចាស់​ជាងគេ​ពីមុន​របស់​ជប៉ុន​គឺ​លោកយាយ ជី​យ៉ូ មី​យ៉ា​កូ (Chiyo Miyako) ដែល​បាន​ស្លាប់​កាលពី​ខែកក្កដា​ឆ្នាំមុន នៅ​អាយុ ១១៧ ឆ្នាំ​។ មនុស្ស​ចាស់​ជាងគេ​មុន​លោកយាយ​មី​យ៉ា​កូ​ក៏​ជា​ជនជាតិ​ជប៉ុន​ដែរ​៕ ដោយ៖ កញ្ញាដាលីស

លោកយាយ កា​ណេ តា​ណា​កា​ជាប់​ជា​ស្ត្រី​ចាស់​ជាងគេ​បំផុត​នៅ​ជប៉ុន