ស្ត្រី​ជា​ប្រពន្ធ​ដឹក​សាកសព​ប្តី​យកមក​ទម្លាក់ចោល​មុខផ្ទះ​ពលរដ្ឋ​រួច​ចេញ​បាត់​

115
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​សាកសព​បុរស​ជា​អ្នក​រើស​អេតចាយ​ម្នាក់​ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធ​ដឹក​តាម​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​យកមក​ទម្លាក់ចោល​នៅ​ខាងមុខផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង​រួច​បន្តដំណើរ​ជិះ​កង់​បី​ចេញទៅ​បាត់​។​មួយសន្ទុះ​ក្រោយមក​ទើប​ឃើញ​ស្ត្រី​នោះ​ត្រឡប់មកវិញ​។​ហេតុការណ៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ​ផ្លូវ​បេតុង​ក្នុងភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។​

​តាម​ប្រភព​ភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ​បាន​ជិះ​រ៉ឺម៉ក​កង់​បី​ពីរ​នាក់​បុរស​ជា​ប្តី​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​លុះ​មកដល់​ចំណុច​មុខផ្ទះ​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​លើក​ទម្លាក់​បុរស​ជា​ប្តី​ចុះ​ពីលើ​រ៉ឺម៉ក​កង់​បី​ដាក់​លើ​ចិញ្ចើមផ្លូវ​ខាងមុខផ្ទះ​ពលរដ្ឋ​រួច​បន្តដំណើរ​ចេញទៅ​បាត់​។​

​ដោយមាន​កា​សង្ស័យ​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង​បាននាំគ្នា​ទៅ​មើល​ទើបបាន​ដឹងថា​បុរសរងគ្រោះ​បាន​ស្លាប់​ទៅហើយ​និង​បង្ក​ការភ្ញាក់ផ្អើល​កើតឡើង​។​។​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្តថា​បុរសរងគ្រោះ​និង​ស្ត្រី​ជា​ប្រពន្ធ​មាន​ទីលំនៅ​មិន​ពិតប្រាកដ​គេ​តែងតែ​ឃើញ​ពួកគាត់​ដើរ​រើស​អេតចាយ​និង​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ទំនងជា​គាត់​ផឹកស្រា​មិន​ហូបបាយ​ទើបបានជា​ខ្យល់គ និង​ស្លាប់បាត់​បង់ជីវិត​បែបនេះ​។​

​ក្រោយពី​មានការ​ភ្ញាក់ផ្អើល​រួចមក​មួយសន្ទុះ​ក្រោយមក​ទើប​គេ​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ​វិលត្រឡប់​មល​មើល​សព​ប្តី​វិញ​និង​និយាយស្តី​មិនសូវ​ដឹងអី​ទេ​ទើប​កម្លាំង​មាន​សម្ថ​កិច្ច​សម្រេច​ដឹកយក​ទៅធ្វើ​ការបូជា​នៅ​វត្ត​សំបួរ ទៅតាម​ប្រពៃណី​៕S/​