ស្ត្រី​ជា​ម្តាយ​សុំ​ឲ្យ​តុលាការ​ព​ន្លឿ​ន​ក្នុងការ​ស៊ើបអង្កេត ករណី​កូនស្រី​ដួល​ម៉ូតូ​ស្លាប់​

2283
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: ស្ត្រី​ជា​ម្តាយ​របស់​សព បានស្នើ​សុំ​ឲ្យ​ស្ថាប័ន​តុលាការ ជួយ​ស៊ើបអង្កេត​ករណី​កូនស្រី​ដួល​ម៉ូត​ស្លាប់​ឲ្យ​បាន​ឆាប់ បន្ទាប់ពី​សង្ស័យថា ជា​អំពើ​ឃាតកម្ម​។​

​ស្ត្រី​ជា​ម្តាយ​របស់​សព​មានឈ្មោះ​ឈុំ ង៉ិ អាយុ ៥២​ឆ្នាំមាន​ទីលំនៅ​ភូមិ​គោ​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​បានអោយ​ដឹងថា កាល ពី​ម៉ោងជាង​១០​យប់​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨ កូនស្រី​របស់គាត់​និង​គូ​ដណ្តឹង​បាន​ជិះ​ម៉ូតូឌុប​គ្នា​ដើរលេង ហើយ​បាន​ដួល​ម៉ូតូ​បណ្តាលអោយ​កូនស្រី​ស្លាប់ នៅលើ​ផ្លូវ ក្នុងភូមិ​គោល​ថ្មី ឃុំ​ពពេល ស្រុក​សូទ្រនិគម​។ នៅក្នុង​ហេតុការណ៍​នោះ ខាង​ប្រុស​មិនមាន​របួស​ធំដុំ​សោះ ឯ​ម៉ូតូ​ក៏​មិន​ខូចខាត​ដែរ​។ ចំណែក​សាកសព មិនមាន​ដាច់​មុខ ដាច់​មាត់​ឬ​បាក់ដៃ​បាក់ជើង​អ្វី​ទេ ហើយ​បែរជា​ផុង​លលា​ក្បាល​ផ្នែក​ខាងក្រោយ​។ ចំណុច​នេះហើយ ដែល​គាត់​មិន​អស់ចិត្ត​ហើយ​សង្ស័យថា ជា​អំពើ​ឃាតកម្ម​។​

​ស្ត្រី​ដដែល​អោយដឹងទៀតថា ដោយសា​ហេតុផល​នេះ រូបគាត់​បាន​ប្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ឡើងវិញ​។ តែ​បណ្តឹង​ដាក់​តាំងពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ រហូតមកទល់​ពេលនេះ សំណុំរឿង​ដល់​តុលាការ តែ​នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​នៅឡើយ​។​

​ក្នុងករណីនេះ កំណត់ហេតុ​ចុះ​ថ្ងៃទី​២០ ខែមេសា និង​ដីការ​បញ្ជូន​របស់​នគ​បាល ស្រុក​សូទ្រនិគម​ចុះ​ថ្ងៃទី​៩ ខែឧសភា​ឆ្នាំ​២០១៨ បង្ហាញថា ជា​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​។​

​ស្ត្រី​ដដែល​បន្ថែមថា កូនស្រី​គាត់​ឈ្មោះ តាន់​ឌី ស៊ី​យ៉ា អាយុ​២៤​ឆ្នាំ មុនពេល​ស្លាប់​រស់នៅ​ភូម​គោ​កម​និ​ឃុំ​ដំ​ដែក​ស្រុក​សូទ្រ​គម​។ កូន​គាត់​បាន​ភ្ជាប់ពាក្យ និង​គ្រោង​រៀបការ​ជាមួយ​គូ​ដណ្តឹង​ឈ្មោះ សេង ពិ​សិទ្ធ ដែល​បង្ក​ឲ្យ​កូន​គាត់​ស្លាប់​នេះ នៅ​ថ្ងៃទី​១៥ ខែ មេសា​ឆ្នាំ​២០១៨​។ តែ​ពួកគេ​បាន​រួមរស់​ជាមួយ គ្នា​៤​ទៅ​៥​ខែ​មុន​មកហើយ ហើយក៍​មាន​ជម្លោះ​ជាប្រចាំ​ផងដែរ​។

​ឈុំ ង៉ិ បញ្ជាក់ថា នៅក្នុង​រឿងនេះ រូបគាត់​ក៏បាន​ប្តឹង​ពី​ឈ្មោះ​សេង ពិ​សិទ្ធ ពីបទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​អ្នករួមដំណើរ​ស្លាប់ និង​ទាមទារ​សំណង​ចំនួន​ប្រាំ​ពីរពាន់​ដុល្លារ​អាមេរិក​(7000$)​។ ចំណែក​ករណី​ឃាតកម្ម​លើ​រូប​កូនស្រី ក៏​សុំ​ឲ្យ​តុលាការ​ព​ន្លឿ​ន​ក្នុងការ​ស៊ើបអង្កេត ដើម្បី​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​។​

​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​លោ ក​យិន ស្រាង បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា សំណុំ​រឿងនេះ​លោក​នឹង​ឆែក​មើលថា​តើ​កំពុងស្ថិត​នៅក្នុង​ដៃ​ចៅក្រម​រូប​ណា​។ ដំណើរការ​យ៉ាងណា​ហើយ​។ ក្រោយពេល​ឆែក លោក​នឹង​ផ្តល់​ចម្លើយ​តាម​ក្រោយ​៕ ល​