ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ជា​មេ​តុងទីន​បោក​លុយ​កូនៗ ជា​អាជីវករ​ផ្សា​រកា​ណា​ស៊ី​ធី​រត់​បាត់ អស់​ជាង​២០​ម៉ឺន​ដុល្លារ​

218
ចែករម្លែក

ដោយ​: សម្បត្តិ / ភ្នំពេញ​: ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ដែល​អាជីវករ​ផ្សា​រកា​ណា​ស៊ី​ធី​ជាច្រើន​នាក់ បាន​យក​រូបថត​មក​បង្ហាញ​ទាំង​ឯកសណ្ឋាន​យោធា​ពាក់​ស័​ក្ត​មួយ ជា​អ្នកលក់​គ្រឿងក្រអូប និង​ជា​មេ​តុងទីន​ផង​នោះ ត្រូវបាន​អា​ជីរ​ករ​ប្លឹ​ង​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យមាន​វិធានការ រឿង​ធ្វើជា​មេ​តុងទីន​ដោយ​បោក​លុយ​កូនៗ​ជាច្រើន​នាក់ អស់​ជាង​២០​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួនបាត់​ដោយ​មិនមាន​ការទទួលខុសត្រូវ ។ ការ​កាន់​បង្ហាញ​រូបនេះ គឺ​ខ​ណះ​ដែល​អាជីវករ​ផ្សារ​ប្រមាណ​ជិត​៤០​នាក់ មាន​ទាំងប្រុស​ទាំងស្រី បាននាំគ្នា​កើតទុក្ខ​មិន​សុខចិត្ត​រឿង​បោកប្រាស់​លុយ ទើប​នាំគ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​បុ​ស្តិ៍នគ​របាល​រដ្ឋបាល​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​។​

​ក្រុមអាជីវករ​ដែលជា​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​មេ​តុងទីន ឆបោក​លុយ​នោះ ឈ្មោះ មាស សុគន្ធា មាន​ទីលំនៅ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​គេចខ្លួនបាត់ តាំងពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ មក​ម្លេះ ហើយ​លុយ​ដែល​បាន​ឆបោក អស់​ប្រមាណ​ជាង​២៦​ម៉ឺន​ដុល្លា នេះ​គ្រាន់តែ​ស្រង់​ឈ្មោះ​អ្នកលេង​បាន​មួយចំនួនធំ​ប៉ុណ្ណោះ និង​នៅមាន​អ្នករងគ្រោះ​ជាច្រើន​នាក់​ទៀត ដែល​មិនទាន់បាន​ស្រង់​នៅឡើយ​។

​កូនៗ​តុងទីន​រងគ្រោះ​បន្ថែមថា ស្ត្រី​សង្ស័យ​ឈ្មោះ មាស សុគន្ធា ជា​មេ​តុងទីន​បាន​ប្រើល្បិច ប្រមូល​លុយ​យក​ខ្លួនឯង ហើយ​ឆ្លើយថា​អ្នកនេះ​ដេញ​បាន អ្នកនោះ​ដេញ​បាន តែ​ធាតុពិត​ស្ត្រី​សង្ស័យ ប្រមូលយក​ខ្លួនឯង​ស្ងាត់ៗ ស្រាប់តែ​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​កន្លងមកនេះ ជនសង្ស័យ​វេច​លុយ​រត់គេច​ទៅ​បាត់ ទើប​ពួកគាត់​ផ្អើលឆោឡោ រត់​ទៅប្តឹង​អាជ្ញាធរ​-​សមត្ថកិច្ច ទប់ស្កាត់​ក្រែង​ជនសង្ស័យ​លក់​តូប លក់​ផ្ទះ​ទៀត​។​

​ជនរងគ្រោះ​ម្នាក់​បាន​រៀបរាប់ថា មិន​ត្រឹមតែ​បងស្រី​ជា​មេ​តុងទីន​វេច​លុយ​រត់​បាត់​ប៉ុណ្ណោះ​ទេ ពេលដែល​គាត់​បាន​បង្ហោះ​រូប​ជនសង្ស័យ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្រី​ម្នាក់​ដែលជា​ប្អូនស្រី​ស្ត្រី​ឆបោក​ខាងលើ បាន​ឆាត​មក​គម្រាម​ថាបើ​ហ៊ាន​តែ​ផុស​រូប​ជាប់​ជាមួយ​ក្មួយ​គេ​ទៀត គឺ​នឹង​ចាត់ការ​ហើយ ដែល​ពាក្យសម្តី​ទាំងនេះ ហាក់ដូចជា​គម្រាម​មកលើ​ជនរងគ្រោះ​បន្ថែមទៀត ទាំង​បងស្រី​បង្កើត​ខ្លួន​បោកប្រាស់​លុយ​ជា​កម្លាំង​ញើស​ឈាម​គេ​ផង​នោះ​។​

​ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត គាត់​បាន​រៀបរាប់ថា​ដោយសារតែ​ការទុកចិត្ត​ដោយ​ធ្លាប់​រកស៊ី​ជាមួយគ្នា​អស់​រយៈពេល​ជា​១០​ឆ្នាំ​មកហើយ​នោះ ទើប​អោយ​ទុក​និង​ប្រមូល​លុយកាក​ក្នុង​ការលេង​យុង​ទីន​នេះ ប៉ុន្តែ​មិនដឹងថា​ស្ត្រី​ម្នាក់នេះ​មានគំនិត​ស្មោគគ្រោគ​បោកប្រាស់​យ៉ាង​ដូច្នេះ ហើយ​មិន​ទទួលខុសត្រូវ​ទាល់តែសោះ ខ​ណះ​មាន​អ្នកឃើញ​ស្ត្រី​ជើង​ខ្លាំង​ម្នាក់នេះ​មិនបាន​គេចចេញ​ទៅណា​ឆ្ងាយ​ទេ គឺមាន​គេ​អះអាងថា​កណ្តាលយប់​ចូល​ផ្ទះ និង​ទៀបភ្លឺ​ចេញទៅ​ធម្មតា​ជា​រៀងរាល់ថ្ងៃ​ទៀតផង​។​

​ក្រុមអាជីវករ​ដែលជា​ជនរងគ្រោះ បាន​សំ​ណូ​រពរ​យ៉ាងទទូច​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ចាត់វិធានការ​ចំពោះ​ស្ត្រី​ឆបោក​ប្រាប់​ម្នាក់នេះ​ទៅតាម​ផ្លូវច្បាប់​ផង និង​អធ្យាស្រ័យ​ចំពោះ​ការ​បង្ហាញមុខ​ដោយ​ភ្ជាប់​ជាមួយ​ឯកសណ្ឋាន​យោធា​ផង ហើយ​គាត់​បន្ថែមថា​ស្រី្ត​ម្នាក់នេះ ធ្លាប់​ប្រាប់​គេឯង​ថា​ឈ្មោះ​ជា​យោធា​នោះ​គាត់​បាន​ទិញ ក្នុងតម្លៃ​៨​ពាន់​ដុល្លារ​ថែម​ទៀតផង​៕ ល​