ស្ត្រី​ដែលមាន​ទម្លាប់​មិន​បរិភោគ​អាហារ​ពេលព្រឹក គឺ​ប្រឈម​នឹង​ការកើត​គ្រោះ​ក្នុង​ថ្លើម​និង​ប្រ​ម៉ាត់​

1630
ចែករម្លែក
  • 126
    Shares

​តើ​ការមិន​បរិភោគ​អាហារ​ពេលព្រឹក​មាន​ឥទ្ធិពល​អ្វី​ឬទេ​? ទម្លាប់​បោះបង់​អាហារ​ព្រឹក​ជាប្រចាំ ក្នុង​រយៈពេល​វែង​បានធ្វើ​ឲ្យ​សរីរាង្គ​ស្ត្រី​អាយុ ៤៥ ឆ្នាំ ក​កើតជា​ក្រួស​រាប់រយ​នៅ​ថ្លើម និង​ជំងឺ​ប្រមាត់ ។​

​ថ្ងៃទី​១៥ ខែកក្កដា កន្លងទៅនេះ ពួក​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ ក្វាង​ជី ទីក្រុង ហាន​វូ ប្រទេស​ចិន បាន​វះកាត់​យកចេញ​នូវ​គ្រាប់​គ្រួស​ចំនួន​ជាង ២០០​គ្រាប់​ពី ក្នុង​ថង់​ប្រមាត់ និង​ថ្លើម​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ចេ​ន ។​

​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា មូលហេតុ​បណ្តាល​ឲ្យ​សរីរាង្គ​អ្នកនាង ចេ​ន មាន​ក្រួស​ច្រើន​ដល់​ថ្នាក់​នេះ អាច​ដោយសារ​នាង​មិន​បរិភោគ​អាហារ​ពេលព្រឹក អស់​រយៈពេល​ជាង​១​ទសវត្សរ៍ ។ ស្ត្រី​​រូបនេះ ក៏​បរិភោគ​អាហារ​សល់​ជាប្រចាំ ហើយ​ពេលវេលា​បរិភោគ ក៏​ខុស​ប្រក្រតី ។​

​ការវះកាត់​ប្រព្រឹត្តិ​ទៅក្នុង​រយៈពេល ៦ ម៉ោង កន្លះ ហើយ​គ្រាប់​ក្រួស​មួយចំនួន​មាន​ទំហំ​ធំ​ប៉ុន​ស៊ុត ។​

​វេជ្ជបណ្ឌិត ហ្សូ ហ្សូ​វី ( Xu Xuwei)​បាន​ឲ្យ​ដឹងថា អ្នកជំងឺ​កើត​ក្រួសតម្រងនោម​ជាច្រើន​មាន​ទម្លាប់​បោះបង់​អាហារ​ពេលព្រឹក ឬ បរិភោគ​ប្រញាប់ប្រញាល់ ។ អ្នក​លើស​ទម្ងន់​អាយុ​លើស ៤០ ឆ្នាំ ពិសេស​គឺ​ស្ត្រី​មាន​ហានិភ័យ​កើត​ក្រួស​ប្រមាត់​ច្រើន ។ របប​ហូប​តម និង​បញ្ចុះទម្ងន់​អាច​បណ្តាល​ឲ្យ​កើត​ស្ថានភាព​នេះ ។​

​តាម​វេជ្ជបណ្ឌិត​ហ្សូ​វី ពេល​មនុស្ស​ម្នាក់​មិន​បរិភោគ​ពេលព្រឹក នោះ ថង់​ប្រមាត់​របស់គេ នឹង​ឈប់​រួញ​មកវិញ ឬ ប៉ោង​ចេញ ប្រការនេះ​ធ្វើ​ឲ្យ​ទឹកប្រមាត់​ប្រមូលផ្តុំ​ក្នុង​ថង់​ប្រមាត់​, ធ្វើ​ឲ្យ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​កាល់ស្យូម​កើន​ខ្ពស់ ៕ ប្រែ​សម្រួលៈ រតនៈ​